មេ​ Facebook គ្រោង​ចាប់​ផ្ដើម​យុទ្ធនាការ​ស្វែង​រក​ជីវិត​​លើ​ភព ​ជិត​ភព​ផែនដី

  • 2016-09-26 16:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Mark Zuckerberg ​នាយក​ប្រតិបត្តិ​ Facebook, លោក​ Yuri Milner សហគ្រិន​រុស្សី​ និង​ សាស្ត្រាចារ្យ​រូបវិទ្យា​លោក​ Stephen Hawking បាន​បង្ហាញ​ពី​ផែនការ​ ស្វែង​រក​សញ្ញា​នៃ​ជីវិត​លើ​ភព​ Proxima b ដែល​មាន​ចម្ងាយ​ ៤ ឆ្នាំ​ពន្លឺ​ពី​ផែនដី។

 

Mark Zuckerberg, Yuri Milner ​និង Stephen Hawking

 

​​បុគ្គល​ល្បី​ល្បាញ​ទាំង​បី​រូប​នេះ​បាន​បណ្ដាក់​ទុន​ជា​ទឹក​ប្រាក់​ ១០០ លាន​ដុល្លារ លើ​គម្រោង​ការ​ឈ្មោះ​ "Breakthrough Listen” ដែល​នឹង​ប្រើ​ប្រាស់​តេឡេស្កុប​មាន​ឥទ្ធិពល​មហិមា​ ដើម្បី​ស្ដាប់​​សារ​សំឡេង​ជីវិត​ក្រៅ​ភព។ ដើម​ខែ​ក្រោយ​នេះ​ក្រុម​នៃ​គម្រោង​ "Breakthrough Listen” នឹង​ចាប់​ផ្ដើម​ស្វែង​រក​រលក​វិទ្យុ ដោយ​ប្រើ​ប្រាស់​ស្ថានីយ​អង្កេត​អវកាស​ Parkes Observatory នៃ​ប្រទេស​អូស្ត្រាលី។ ​​​​​​​​

 

 

ភព​ Proxima b ជា​ភព​ទើប​ប្រទះ​ឃើញ​កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ ដោយ​ភព​នេះ​​​សម្បូរ​ទៅ​ដោយ​ថ្ម​ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​យល់​ថា​វា​មាន​លក្ខខណ្ឌ​សម​ស្រប​អាច​ទ្រទ្រង់​ជីវិត​ឲ្យ​រស់​នៅ​បាន៕​​

 

ចុច​អាន៖ ប្រទះ​ឃើញ​ភព​អាច​ឲ្យ​មនុស្ស​រស់​នៅ​បាន​ មាន​ចម្ងាយ​ ៤ ឆ្នាំ​ពន្លឺ​ពី​ផែនដី​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DailyMail​​​​​