ធ្វើតាមវីដេអូស្វាន iPhone 7 ដាក់រន្ធកាស ចុងក្រោយទឹកភ្នែក
- 2016-09-27 15:44:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើតាមវីដេអូស្វាន iPhone 7 ដាក់រន្ធកាស ចុងក្រោយទឹកភ្នែក
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ iPhone 7 មួយចំនួនតូច បានបំផ្លាញទូរសព្ទតម្លៃជិត ១ ពាន់ដុល្លាររបស់ខ្លួន បន្ទាប់ពីពួកគេបានទស្សនាវីដេអូ Prank (បោកប្រាស់បែបកំប្លែង) មួយបង្ហាញពីការស្វានទូរសព្ទដើម្បីបន្ថែមរន្ធកាស។
ប្រិយមិត្តមួយចំនួនប្រហែលដឹងហើយថា iPhone 7 មិនមានរន្ធសម្រាប់ដោតកាសប្រភេទ 3.5mm ឡើយ ហើយតាមរយៈការលុបរន្ធកាសនេះបានផ្ដល់ជាគំនិតដល់គណនី YouTube ឈ្មោះ TechRax ពីវិធីបន្ថែមរន្ធកាសដោយខ្លួនឯង ដោយប្រើប្រាស់ម៉ាស៊ីនស្វាន ដើម្បីស្វានរន្ធកាស។
អ្នកប្រើ iPhone 7 មួយចំនួនពិតជាបានអនុវត្តន៍តាមវីដេអូខាងលើ ដោយហេតុតែចង់បានរន្ធដោតកាស 3.5mm។ ក្រោយអនុវត្តន៍តាមពួកគេបានចូលបញ្ចេញមតិក្រោយវីដេអូ ដោយមានម្នាក់ឈ្មោះ James Ceja បានសរសេរថា ៖ "ខ្ញុំបានសាកល្បងតាមហ្នឹង ហើយលទ្ធផលធ្វើឲ្យខូចអេក្រង់ និង មិនដំណើរការទាល់តែសោះ...ខ្ញុំបានសាងកំហុសដ៏ធំក្នុងជីវិតដែលមើលវីដេអូនេះ"។
អ្នកប្រើប្រាស់ម្នាក់ទៀតឈ្មោះ Sean Solomon បានសរសេរថា៖ "ខ្ញុំមិនដឹងថាខ្ញុំគិតពីអ្វីទេ។ ខ្ញុំពិតជាបានស្វានរន្ធបានពាក់កណ្ដាល ប៉ុន្តែស្រាប់តែភ្ញាក់ខ្លួនថានេះជាអំពើឆោតល្ងង់។ ឥឡូវខ្ញុំគួរធ្វើអ្វីទៀត?”
ដោយឡែក បុរសម្នាក់មានគណនីឈ្មោះ Michael Wilson បានបញ្ចេញមតិលើទង្វើរបស់អ្នកប្រើប្រាស់ដែលបានអនុវត្តន៍តាមវីដេអូទាំងឡាយថា៖ "ចំនួនមនុស្សដែលគិតថាវីដេអូនេះជាការពិត គឺជាកង្វល់មួយសម្រាប់មនុស្សជាតិ"៕
ចុចអាន៖ រកឃើញមូលហេតុ iPhone 7/ 7Plus លាន់ម៉ាស៊ីន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ nzherald