ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ជំងឺ​ស្បែក ស្រ្តី​ជា​ម្តាយ​ត្រូវ​ញ៉ាំ​អាហារ​ទាំង​នេះ

  • 2016-10-01 17:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្តាយ​ភាគ​ច្រើន តែង​តែ​អស់​សង្ឃឹម​ក្នុង​ការ​ព្យាយាម ដើម្បី​កម្ចាត់​រោគ​សញ្ញា​នៃ​ជំងឺ​ស្បែក ដែល​កើត​មាន​ចំពោះ​ទារក​របស់​ពួក​គេ បណ្តាល​ឲ្យ​ស្បែក​ទារក​ក្រហម ស្ងួត គ្រើម និង​រមាស់ ខណៈ​រោគ​សញ្ញា​ទាំង​នេះ ជា​ធម្មតា​កើត​មាន​ចំពោះ​ទារក នៅ​ទូទាំង​ពិភពលោក។ ប៉ុន្តែ ការ​សិក្សា​ថ្មី​បាន​រក​ឃើញ​គន្លឹះ ដែល​អាច​ការពារ​អាការៈ​នេះ ហើយ​មាន​ភាព​ប្រសើរ​ជាង​ការ​ព្យាបាល។

 

(រូបតំណាង)

 

ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​រក​ឃើញ​ថា ការ​ទទួល​ទាន​វីតាមីន B ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ជួយ​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​អភិវឌ្ឍន៍​របស់​ជំងឺ​ស្បែក ក្នុង​ដំណាក់​កាល​ដំបូង។ អាស៊ីត «Nicotinamide» ដែល​រក​ឃើញ​នៅ​ក្នុង​សាច់ ត្រី ផ្សិត និង​គ្រាប់​ធញ្ញជាតិ អាច​ការពារ​ស្ថានភាព​ស្បែក​រមាស់ ដែល​កើត​មាន​ចំពោះ​ក្មេង​អាយុ ១​ឆ្នាំ ចំនួន ៣០​ភាគរយ។

 

ជា​មួយ​គ្នា​នេះ ទម្រង់​នៃ​វីតាមីន B3 អាច​ជួយ​លើក​កម្ពស់​រចនា​សម្ព័ន្ធ សំណើម និង សមត្ថភាព​ស្បែក។ នេះ​បើ​តាម​ការ​អះអាង ពី​ក្រុម​អ្នក​ជំនាញ។ ជាង​នេះ​ទៅ​ទៀត ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា អាស៊ីត​អាមីណូ «Tryptophan» ដែល​មាន​នៅ​ក្នុង​ប្រតេអ៊ីន ក៏​មាន​សមត្ថភាព​ដូច​គ្នា​ដែរ។

 

 

ក្រុម​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ «University of Southampton» ជឿ​ជាក់​ថា ស្ថានភាព​ស្បែក​ខ្លះ រីក​លូត​លាស់ ខណៈ​ទារក​ស្ថិត​នៅ​ក្នុង​ស្បូន។ ពួក​គេ​សង្ឃឹម​ថា វា​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​រក​ឃើញ​ពី​វិសសាស្ត្រ ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ នៃ​ជំងឺ​ស្បែក៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail