ប្រពន្ធ​លី តឺហួរ​សម្រាល​កូន​ប្រុស​ដំបូង​នៅ​អាយុ​៥០​ឆ្នាំ

  • 2016-09-29 17:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​បណ្ដាញ​ព័ត៌មាន​នានា​របស់​ចិន ប្រពន្ធ​របស់​កំពូល​តារា​សម្ដែង​ហុងកុង Andy Lau បាន​សម្រាល​កូន​កាល​ពី​ខែ​សីហា​មុន​នេះ។

 

 

តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ Andy Lau គឺ​ជា​សិល្បករ​មួយ​រូប​ដែល​មិន​ចូល​ចិត្ត​បង្ហាញ​ពី​ជីវិត​ផ្ទាល់​ខ្លួន​នៅ​លើ​បណ្ដាញ​ព័ត៌មាន។ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន សារ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា Carol Chu ភរិយា​របស់​តារា​រូប​នេះ​បាន​ពពោះ​កូន​ប្រុស​ដំបូង​របស់​ពួក​គេ​ដោយ​វិធី​សាស្ត្រ​ចាក់បញ្ចូល​មេជីវិត។ ខែ​សីហា​មុន​នេះ នាង​បាន​សម្រាល​កូន​បាន​សម្រេច​ដោយ​ទាំង​ម្ដាយ​និង​កូន​សុទ្ធ​តែ​មាន​សុខភាព​ល្អ។ គ្រប់​ព័ត៌មាន​ទាំង​អស់​ត្រូវ​បាន​លាក់​ជិត មិន​ឲ្យ​បណ្ដាញ​ព័ត៌មាន​បាន​ដឹង។

 

West Capital News ក៏​បាន​ទម្លាយ​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ដែល​ត្រូវ​នឹង​ថ្ងៃ​ខួប​លើក​ទី​៥៥​របស់​លី តឺហួរ​នោះ Carol Chu បាន​បង្ហាញ​មុខ​ដោយ​មាន​រូបរាង​ធាត់​ជាង​មុន​ព្រោះ​ទើប​សម្រាល​កូន។ ដើម្បី​រក្សា​សុខភាព នាង​ក៏​មិន​បាន​បី​កូន​ស្រី​ដូច​សព្វ​មួយ​ដង​ដែរ៕

 

 

ចុចអាន៖ចិន​ក្ដៅ​ក្រហាយ​ព្រោះ​លី តឺហួរ​​​បាន​ត្រឹម​​តួ​កំប៉ិកកំប៉ុក​ក្នុងរឿង “The Great Wall”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing

អត្ថបទពេញនិយម