អ្នកជំនាញ៖ កាសឥតខ្សែរបស់ Apple អាចប៉ះពាល់សុខភាពខួរក្បាល
- 2016-10-04 21:02:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញ៖ កាសឥតខ្សែរបស់ Apple អាចប៉ះពាល់សុខភាពខួរក្បាល
ចន្លោះមិនឃើញ
AirPods ដែលជាកាសឥតខ្សែរបស់ Apple ទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់បានមិនតិចទេនៅពេលវាបង្ហាញវត្តមានជាផ្លូវការ ដោយសារតែមានចំណុចពិសេសៗជាច្រើន។ យ៉ាងណាក្ដីក្រុមអ្នកជំនាញបានអះអាងថាការប្រើកាស AirPods អាចប៉ះពាល់ដល់សុខភាពខួរក្បាល។
ដូចដែលដឹងហើយថាកាស AirPods ភ្ជាប់ទៅកាន់ទូរសព្ទតាមរយៈប្រព័ន្ធ Bluetooth។ ប៉ុន្តែការភ្ជាប់តាម Bluetooth នេះធ្វើឡើងតែជាមួយកាសខាងស្ដាំតែម្ខាងប៉ុណ្ណោះ ដោយកាសខាងស្ដាំជាអ្នកភ្ជាប់ Bluetooth មួយផ្សេងទៀតទៅកាន់កាសខាងឆ្វេង។ ត្រង់ចំណុចនេះធ្វើឲ្យសារធាតុវិទ្យុសកម្មបញ្ជូនទៅមកដោយផ្ទាល់ដោយឆ្លងកាត់ខួរក្បាលមនុស្ស។
ទន្ទឹមនឹងការលើកឡើងរបស់ Moskowitz អ្នកវិទ្យាសាស្ត្រប៉ុន្មានរូបទៀតបានលើកឡើងដែរថា AirPods នេះអាចបង្កផលប៉ះពាល់ដល់សុខភាព ប្រសិនប្រើរយៈពេលយូរ។
លោក Joel Moskowitz បានបន្ថែមថា ត្បិតតែយើងមិនដឹងផលប៉ះពាល់ជាក់លាក់ពីក្រោយការប្រើឧបករណ៍ Bluetooth នេះ ប៉ុន្តែគាត់ណែនាំឲ្យប្រើកាសមានខ្សែ ជាជាងកាសគ្មានខ្សែ៕
ចុចអាន៖ ទោះដឹងដាក់ទូរសព្ទក្នុងហោប៉ៅធ្វើឲ្យងាប់មេជីវិត បុរសៗនៅតែមិនអើពើ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ anonhq