Fan Bingbing និង​សត្រូវ​សួរពូជ​ក្នុងរឿង "មហិច្ឆតា​អ៊ូម៉ីនាង" ប្រជែង​សម្រស់​លើ​ដី​បារាំង

  • 2016-10-05 13:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​របស់​កំពូល​តារា​សម្ដែង​ចិន Fan Bingbing និង Zhang Xinyu ជាសត្រូវ​សួរ​ពូជ​គ្នា​ក្នុង​រឿង "មហិច្ឆតា​អ៊ូម៉ីនាង" ក្នុង​កម្មវិធី​នា​ពេល​ថ្មី​ៗ​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន។

 

វា​បាន​ក្លាយ​ជា​ទំនៀមទម្លាប់​ទៅ​ហើយ​ដែល​រាល់​ឆ្នាំ​តារា​ស្រី​ចិន​តែង​មាន​មុខ​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​លើ​ឆាក​អន្តរជាតិ។ ដូច​សព្វមួយដង​ដែរ តារា​សម្ដែង​ស្រី​ស្រស់​ស្អាត Fan Bingbing បាន​ក្លាយ​ជា​ចំណី​ចក្ខុ​អារម្មណ៍​នៅ​ពេល​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​របស់​ម៉ាក​សំលៀក​បំពាក់ Valentino ដែល​ស្ថិត​ក្នុង​កម្រង​កម្មវិធី Paris Fashion Week របស់​ប្រទេស​បារាំង។

 

ខុស​ពី​លើក​មុន​ៗ​ដែល​តួ​រឿង "ព្រះនាង​យេយេ" តែង​ស្លៀក​រ៉ូប​វែង​អូស​ដី​នោះ លើក​នេះ​ស្រី​ស្អាត​វ័យ​៣៥​ឆ្នាំ​បាន​ប្ដូរ​ស្ទីល​មក​ស្លៀក​ខោ និង​អាវ​ពណ៌​ស៊ី​ជម្ពូ​វិញ​ម្ដង។

 

 
 
 
 
 

Fan Bingbing

 

មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ គឺ​តួ​ឈ្នានីស​​របស់ Bingbing តារា​សម្ដែង​ស្រី Zhang Xinyu។ បើ​ទោះ​បី​ជា​លេច​ធ្លោ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏ដោយ តែ​ស្ទីល​ស្លៀកពាក់​របស់​តួ​រឿង "មិហិច្ឆតា​អ៊ូម៉ីនាង" មិន​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់​នោះ​ទេ​។ ក្រៅ​ពី​ស្រី​ស្រស់​ទាំង​២​ខាង​លើ Paris Fashion Week ឆ្នាំ​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​តារា​ស្រី​ចិន​ជា​ច្រើន​ទៀត​ដែរ៕

 

 

 
 
 
 
 
 
 
 

ចុចអាន៖Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14

អត្ថបទថ្មី