Sony A6500​ ​ចាប់​រូបភាព​កាន់​តែ​លឿន​ ​និង​ថត​វីដេអូ​ដល់​កម្រិត​ ​4K

  • 2016-10-13 22:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony​ ​ទើប​បញ្ចេញ​ ​A6500​ ​ដែល​ជា​កាមេរ៉ា​ប្រភេទ​ ​APS-C E-mount mirrorless​ ​(Crop Sensor)​ ​មាន​រាង​តូច​ស្រួល​ទុក​ដាក់​ ​និង​មាន​បំពាក់​បច្ចេកវិទ្យា​ចាប់​រូបភាព​ ​និង​វីដេអូ​ដ៏​ពិសេស។

 

 

  • @ A6500​ ​បំពាក់​ Sensor​ ​ចាប់​រូបភាព​ ​២៤,២​ ​មេហ្គាភិចសែល​ ​ប្រភេទ​ ​Exmor CMOS APS-C @ ចាប់​រូបភាព​បាន​ ​១១​ ​សន្លឹក​ក្នុង​មួយ​វិនាទី​និង​ ​៨​ ​សន្លឹក​ក្នុង​មួយ​វិនាទី​ពេល​ប្រើ​ ​Live View @ Viewfinder​ ​អេឡិចត្រូនិក​ ​(EVF) @ ចំណុច​ចាប់​រូបភាព​ស្វ័យប្រវត្ត​ ​៤២៥​ ​គ្រាប់ (425 AF) @ កម្រិត ISO ចន្លោះពី 100 ទៅ 25600 ហើយអាចឡើងដល់ ៥១ ២០០ (expanded ISO) @ អេក្រង់​ ​LCD​ ​Touch screen @ មានមុខងារថតរូបមិនលាន់សំឡេង Shutter (releases the shutter without a sound) @ តួខ្លួនផលិតពីសារធាតុអាលុយមីញ៉ូម @ ថត​វីដេអូ​ក្នុង​កម្រិត​ ​4K​ ​ជា​មួយ​ល្បឿន​ ​120fps​ ​ហើយ​អាច​ដក​រូប​កម្រិត​ ​8MP​ ​ចេញ​ពី​វីដេអូ​នោះ​ ​និង​ ​2MP​ ​សម្រាប់​ ​Full-HD @ ពេលមានថ្មពេញ អាចចាប់រូប ៣១០ សន្លឹក ប្រើជាមួយ Viewfinder និង ៣៥០ សន្នឹក ប្រើជាមួួយអេក្រង់ LCD (CIPA standard)
 

ចំណុច​ពិសេស​ ​គឺ​មាន​បំពាក់​បច្ចេកវិទ្យា​ទប់​លំនឹង​រូប​ប្រភេទ​ ​5-axis, បន្ទះ​ ​Chip​ ​ជំនាន់​ថ្មី​ ​LSI​ ​ដែល​ ​Chip​ ​ប្រភេទ​នេះ​មាន​សមត្ថភាព​លើស​ ​BIONZ X​ ​ដែល​មាន​លើ​កាមេរ៉ា​ ​Sony​ ​6300​ ​បច្ចុប្បន្ន​ទ្វេដង។ លើស​ពី​នេះ​ក្នុង​ការ​ចុច​ថត​ជាប់​ម្ដង​ ​(ចំនួន​ ​Buffer​ ​ក្នុង​មួយ​ ​burst)​ ​A6500​ ​អាច​ចាប់​រូប​បាន​ ​២៣៣​ ​សន្លឹក​ក្នុង​កម្រិត​ ​Extra Fine JPG / ២៦៩ Fine JPG / ១០៧ RAW / ១០០ RAW & JPG។

 

កាមេរ៉ា​នេះ​នឹង​មាន​លក់​មុន​គេ​ក្នុង​ទីផ្សារ​អាមេរិក​នា​ខែ​វិច្ឆិកា​ ​២០១៦​ ​ជា​មួយ​តម្លៃ​ ១ ៤០០​ ​ដុល្លារ​ ​(គិត​តែ​តួ​កាមេរ៉ា)៕

 

 

 

 

 

 

 

 

អាន​បន្ត​ ​៖​ Toyota ហៅ​ចូល​រថយន្ត​ Prius ជាង​ ៣០ ម៉ឺន​​គ្រឿង​​​ដែលមាន​​បញ្ហា​ហ្វ្រាំង

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ mirrorlesscomparison

អត្ថបទថ្មី