មើលពហុកីឡដ្ឋាននៅកូរ៉េខាងត្បូងសម្រាប់ព្រឹត្តិការណ៍ អាស៊ីហ្គេម តិចមើលស្អាតអត់?
- 2014-09-19 17:49:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលពហុកីឡដ្ឋាននៅកូរ៉េខាងត្បូងសម្រាប់ព្រឹត្តិការណ៍ អាស៊ីហ្គេម តិចមើលស្អាតអត់?
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ Asian Games 2014 លើកទី១៧ឆ្នាំនេះនឹងប្រព្រឹត្តិឡើងនៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូងដែលព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានគេឱ្យឈ្មោះថា Asian Games INCHEON 2014។ នេះជាព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះធំជាងគេនៅទ្វីបអាស៊ីដែលត្រូវរៀបចំឡើងដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (Olymic Council of Asia)។ ព្រឹត្តិការណ៍ធំប្រចាំឆ្នាំមួយនេះនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី១៩កញ្ញាឆ្នាំ២០១៤នេះរហូតដល់ថ្ងៃទី៤តុលាទើបបញ្ចប់។ ក្នុងការប្រកួតនេះមាន៤៣៩វិញ្ញាសាក្នុងប្រភេទកីឡាទាំង៣៦ប្រភេទ ដែលមានប្រទេស៤៥នៅទ្វីបអាស៊ីត្រូវចូលរួមប្រកួត។
កុំចាំយូរយើងនាំគ្នាទៅមើលកីឡដ្ឋានប្រកួតបាល់ទាត់ទាំង៦ក្នុង ព្រឹត្តិការណ៍នេះតិចមើល ថាតើស្អាតនិងអាចផ្ទុកអ្នកចូលរួមទស្សនាបានប៉ុន្មាននាក់ដែរ៖
១ កីឡាដ្ឋាន Incheon Munhak Stadium
កីឡាដ្ឋានមួយនេះអាចផ្ទុកអ្នកចូលរួមទស្សនាបាន៤៩.០៨៤នាក់ហើយមានទីធ្លាចតយានយន្តបាន១.៥៤១គ្រឿង។
២ កីឡដ្ឋាន Incheon Football Stadium
កីឡដ្ឋានមួយនេះអាចផ្ទុកអ្នកចូលរួមទស្សនាបាន២០.៥០០នាក់ហើយមានទីធ្លាចតយានយន្តបាន១.៤៣៥គ្រឿង។
៣ កីឡដ្ឋាន Ansan Wa Stadium
កីឡដ្ឋានមួយនេះអាចផ្ទុកអ្នកចូលរួមទស្សនាបាន៣៥.០០០នាក់ហើយមានទីធ្លាចតយានយន្តបាន១.០៩៤គ្រឿង។
៤ កីឡដ្ឋាន Goyang Sports Complex Stadium
កីឡដ្ឋានមួយនេះអាចផ្ទុកអ្នកចូលរួមទស្សនាបាន៤១.៣១១នាក់ហើយមានទីធ្លាចតយានយន្តបាន៧៨៩គ្រឿង។
៥ កីឡដ្ឋាន Hwaseong Sports Complex Main Stadium
កីឡដ្ឋានមួយនេះអាចផ្ទុកអ្នកចូលរួមទស្សនាបាន៣៥.២៦៦នាក់ហើយមានទីធ្លាចតយានយន្តបាន១.៩០០គ្រឿង។
៦ កីឡដ្ឋាន Namdong Asiad Rugby Field Stadium
កីឡដ្ឋានមួយនេះអាចផ្ទុកអ្នកចូលរួមទស្សនាបាន១.៦០៤នាក់ហើយមានទីធ្លាចតយានយន្តបាន២៣៤គ្រឿង។
ប្រែសម្រួល៖ សុខ មុន្នីរម្យ
ប្រភព៖ incheon2014