តែ​ ១៨ ថ្ងៃ​សោះ​ Xiaomi អាច​លក់​ទូរសព្ទ​បាន​ ១ លាន​គ្រឿង​នៅ​ឥណ្ឌា​

  • 2016-10-20 16:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Xiaomi លោក​ Lei Jun បាន​ប្រកាស​ពី​សមិទ្ធផល​ថ្មី​របស់​ក្រុមហ៊ុន​នៅ​ទីផ្សារ​ប្រទេស​ឥណ្ឌា​ ដោយ​ត្រឹម​រយៈ ពេល​ ១៨ ថ្ងៃ​ អាច​លក់​ទូរសព្ទ​បាន​ដល់​ ១ លាន​គ្រឿង។

 

 

​ Xiaomi បាន​ក្លាយ​ជា​ស្លាក​សញ្ញា​ទូរសព្ទ​អនឡាញ​​ចំណាត់​ថ្នាក់​លេខ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០១៦ នេះ។ នេះ​បើ​ផ្អែក​លើ​ទិន្នន័យ​របស់​​ក្រុមហ៊ុន​​សិក្សា​ទីផ្សារ​ IDC។ នេះ​ជា​ការ​រីក​ចម្រើន​ដ៏​ធំ​សម្បើម​មួយ​សម្រាប់​ក្រុមហ៊ុន​ចាប់​តាំង​ពី​បាន​ឈាន​ជើង​ចូល​ទីផ្សារ​ដ៏​ធំ​នេះ​កាល​ពី​ឆ្នាំ​ ២០១៤ តាម​រយៈ​ការ​បញ្ចេញ​លក់​ស្មាតហ្វូន​ម៉ូដែល​ Mi 3។

 

 

នាយក​ប្រតិបត្តិ​ខាង​លើ​បាន​បង្ហាញ​ភាព​ជឿជាក់​ថា​នឹង​អាច​ក្ដោប​ក្ដាប់​ទីផ្សារ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​កាន់​តែ​ធំ​ឡើងៗ​ នៅ​រយៈ ៣-៥ ឆ្នាំ​ខាង​មុខ៕​ ​​​​​

ចុច​អាន៖ Honor 6X បំពាក់​​សុទ្ធ​តែ​កាមេរ៉ា​ភ្លោះ​ ​តម្លៃ​ត្រឹម​ ១៤៨ ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena​