ទូរសព្ទ​​សមត្ថភាព​ខ្លាំង​ តម្លៃ​ថោក​ បែរ​​គ្មាន​អ្នក​ចាប់​អារម្មណ៍​​​​​​​​​​​​​

  • 2016-10-20 20:19:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LeEco ក្រុមហ៊ុន​ទូរសព្ទ​ចុង​ក្រោយ​ដែល​បាន​ប្រឡូក​ចូល​ពិភព​ទូរសព្ទ​ Android តម្លៃ​ទាប​ បាន​ប្រកាស​ចេញ​ស្មាតហ្វូន​​​មួយ​ម៉ូដែល​ ដែល​មាន​តម្លៃ​ថោក​ រួម​ទាំង​មាន​សមត្ថភាព​ខ្លាំង។

 

 

​​​​ស្មាតហ្វូន​មាន​ម៉ូដែល​ Le Pro 3 ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 6.0 Marshmallow រួម​ជា​មួយ​បន្ទះ​ Chip Snapdragon 821 ដូច​ដែល​មាន​លើ​ស្មាតហ្វូន​កំពូល​ Pixel និង Pixel XL របស់​ Google ដែរ។ អេក្រង់​មាន​ទំហំ​ ៥,៥ អ៊ីញ, កាមេរ៉ា​កម្រិត​ 16 MP, មុខងារ​ស្កេន​ក្រយៅ​ដៃ, ថ្ម​ទំហំ​ដល់​ទៅ​ 4000 mAh និង មាន​ RAM ទំហំ​ 4GB ឯ​ណោះ។

 

 

​លក្ខណៈ​សម្បត្តិ​​ខ្លាំង​ប៉ុណ្ណេះ​ប៉ុន្តែ​ក្រុមហ៊ុន​ LeEco កំណត់​តម្លៃ​ Le Pro 3 ត្រឹម​ ៣៩៩ ដុល្លារ​ ប៉ុន្តែ​ពេល​ទិញ​ក្រុមហ៊ុន​នឹង​បង្វិល​ប្រាក់​ឲ្យ​វិញ​ ៩៩ ដុល្លារ។ នេះ​មាន​ន័យ​ថា​តម្លៃ​ទូរសព្ទ​សល់​ត្រឹម​ ៣០០ ដុល្លារ ប៉ុណ្ណោះ។ Le Pro 3 នឹង​ចេញ​លក់​ផ្លូវ​ការ​នៅ​សហរដ្ឋអាមេរិក​នា​ថ្ងៃ​ទី​ ២ ខែ​វិច្ឆិកា។

 

​ត្បិត​ថា​មាន​តម្លៃ​ថោក​ ព្រម​ទាំង​លក្ខណៈ​សម្បត្តិ​​ខ្លាំង​ ប៉ុន្តែ​​​ស្មាតហ្វូន​ម៉ូដែល​នឹង​ពិបាក​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​ដោយ​សារ​តែ​​ម៉ាក​សញ្ញា​មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន៕

 

ចុច​អាន៖ តែ​ ១៨ ថ្ងៃ​សោះ​ Xiaomi អាច​លក់​ទូរសព្ទ​បាន​ ១ លាន​គ្រឿង​នៅ​ឥណ្ឌា​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BGR​