អ្នក​ចូល​ចិត្ត​ថត​រូប​ ច្បាស់​ជា​ស្រឡាញ់​​ស្មាតហ្វូន​មួយ​​នេះ

  • 2016-10-21 17:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ជំនាញ​ខាង​ផ្នែក​ផលិត​រូបភាព​ Kodak ទើប​បាន​បញ្ចេញ​ស្មាតហ្វូន​ថ្មី​មួយ​ម៉ូដែល​ Kodak Ektra ដែល​ផលិត​ឡើង​សម្រាប់​តម្រូវ​ចិត្ត​អ្នក​ស្រឡាញ់​ការ​ថត​រូប។

 

 

ចំណុច​ខ្លាំង​របស់​ស្មាតហ្វូន​នេះ​គឺ​នៅ​លើ​​កាមេរ៉ា​ផ្ទាល់​តែ​ម្ដង​ ដោយ​មាន​កម្រិត​ 21 MP, ឡេន​ទំហំ​ f/2.0, មាន​បំពាក់​បច្ចេកវិទ្យា​រក្សា​លំនឹង​រូបភាព​ OIS និង​ប្រព័ន្ធ​ Focus រូបភាព​ Phase Detection AF។ កាមេរ៉ា​ដែល​មាន​ភ្ជាប់​ជា​មួយ​ភ្លើង​ LED ២ គ្រាប់​នេះ​ក៏​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ 4K បាន​ផង​ដែរ។ នៅ​ផ្នែក​ខាង​មុខ​មាន​កាមេរ៉ា​សម្រាប់​ Selfie កម្រិត​ 13 MP។

 

 

​ការ​ថត​រូប​ និង វីដេអូ​លើ​ទូរសព្ទ​នេះ​ក៏​មាន​​​មក​ស្រាប់​នូវ​មុខងារ​ជា​ច្រើន​​សម្រាប់​ឲ្យ​ជ្រើស​រើស។ ចំពោះ​ការ​ថត​រូប​មាន​ដូច​ជា​មុខងារ Smart Auto, Manual, HDR, Landscape, Portrait, Macro, Sport, Night, Bokeh និង Panorama ជា​ដើម។ ចំពោះ​ការ​ថត​វីដេអូ​អ្នក​អាច​សាក​ល្បង​នូវ​មុខងារ​ grains, vignettes និង Super 8 ជា​ដើម។

 

 

និយាយ​ពី​អេក្រង់​​របស់​ Kodak Ektra វិញ​មាន​ទំហំ​ ៥ អ៊ីញ​ អាច​បង្ហាញ​រូបភាព​នៅ​កម្រិត 1080p, ដើរ​ដោយ​បន្ទះ​ Chip Helio X20, RAM 3GB និង អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ 32GB។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​រន្ធ​សម្រាប់​ដោត​​មេមូរី​ដើម្បី​បន្ថែម​ទំហំ​ផង​ដែរ និង មាន​​ថ្ម​ទំហំ​ដល់​ 3000 mAh។

 

Kodak Ektra នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ចក្រភព​អង់គ្លេស​នា​អំឡុង​ខែ​ធ្នូ​ខាង​មុខ​នេះ ដោយ​​មាន​​តម្លៃ​ ៤៥០ ផោន​ ឬ ស្មើ​នឹង​​ប្រមាណ​ ៥៥០ ដុល្លារ៕​​​​​

 

ខាង​ក្រោម​ជា​រូបភាព​ថត​ចេញ​ពី​ Kodak Ektra៖

 

 

 

 

 

 

 

ចុច​អាន៖ ទូរសព្ទ​​សមត្ថភាព​ខ្លាំង​ តម្លៃ​ថោក​ បែរ​​គ្មាន​អ្នក​ចាប់​អារម្មណ៍​​​​​​​​​​​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena​​​​​​