មាន​ដី តែ​ខ្វះ​ថវិកា សម្រាប់​កសាង​ចេតិយ​តម្កល់​ធាតុ កវី គង់ ប៊ុនឈឿន

  • 2016-10-22 16:39:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ព្រះ​ចៅ​អធិការ​វត្ត​ពោធិ៍​វាល បាន​ផ្ដល់​ទីតាំង​តម្កល់​ធាតុ​ កវី​ម្ចាស់​ស្ទឹង​សង្កែ គង់​ ប៊ុនឈឿន​ជា​យូរ​មក​ហើយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គឺ​​ក្រុម​គ្រួសារ​កវី​ម្ចាស់​ស្ទឹង​សង្កែ មាន​តែ​គម្រោង​ នៅ​មិន​ទាន់​មាន​ផែន​ការ​កសាង​ចេតិយ​សម្រាប់​តម្កល់​ធាតុ​កវី​ គង់ ប៊ុនឈឿន​ នៅ​ឡើយ ព្រោះ​តែ​ខ្វះ​ខាត​ថវិកា។

 

ព្រះ​តេជគុណ សួន ឈឿន ព្រះ​ចៅ​អធិការ​វត្ត​ពោធិ៍​វាល មាន​សង្ឃដីកា​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ថា ព្រះ​អង្គ​បាន​សម្រេច​ផ្ដល់​ទីតាំង​ដី​សម្រាប់​តម្កល់​អដ្ឋិធាតុ​នៅ​ខាង​ក្រោយ​វត្ត​មាន​ស្រះ​ទឹក​ទី​ត្រជាក់​ត្រជាក់ត្រជំ​ល្អ​ណាស់។ ប៉ុន្តែ​ក្រុម​គ្រួសារ​បាន​មក​មើល​ទីតាំង​ប្រហែល​ពីរ​ដង​មក​ហើយ ហើយ​ប្រាប់​ថា រង់ចាំ​ដល់​រដូវ​ប្រាំង នៅ​ពេល​មាន​លុយ​គ្រប់​ទើប​សម្រេច​ចិត្ត។

 

សូម​ស្ដាប់​សង្ឃដីកា​ព្រះ​តេជគុណ សួន ឈឿន តាម​វីដេអូ​ខាង​ក្រោម៖

 

 

ទាក់ទង​នឹង​បញ្ហា​នេះ ឯក​ឧត្ដម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា ​បាន​ប្រាប់​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​​តាម​ទូរសព្ទ​ថា​ ជា​ការពិត ​គឺ​ក្រុម​គ្រួសារ​មាន​គម្រោង​រួច​ហើយ ប៉ុន្តែ​នៅ​ខ្វះ​ខាត​ថវិកា​ដើម្បី​សាងសង់​ ព្រោះ​ទីតាំង​នោះ​ជា​ស្រះ ដែល​ត្រូវ​ចំណាយ​លុយ​ធ្វើ​ច្រើន ដូច្នេះ អាច​ខ្ទង់​ម៉ឺន​ដុល្លារ។ ដូច្នេះ​ហើយ​ក្រុម​គ្រួសារ​​កំពុង​គៀងគរ​​មូលនិធិ​នៅ​ប្រទេស​ន័រវែស​ និង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ដូច្នេះ អាច​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ចុង​ឆ្នាំ ឬ​ដើម​ឆ្នាំ​ក្រោយ អំពី​ការ​ធ្វើ​ចេតិយ​ជូន​ឪពុក​ក្មេក។

 

បច្ចុប្បន្ន​ អដ្ឋិធាតុ​ កវី​គង់​ ប៊ុនឈឿន កំពុង​តម្កល់​នៅ​ផ្ទះ​របស់​ ឯកឧត្តម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា​ ដោយ​តាម​គម្រោង​គឺ​រក្សា​ទុក​ឲ្យ​គ្រប់​៣ឆ្នាំ ទើប​យក​មក​តម្កល់​នៅ​ចេតិយ​ដែល​គ្រោង​សាង​សង់​នៅ​វត្ត​ពោធិ៍​វាល៕

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា