ក្រុម​អ្នក​ជិះ​កង់​​កម្ពុជា-ថៃ​ជាង ១ពាន់​នាក់ រួម​គ្នា​ជិះ​កង់​ដើម្បី​កាន់​ទុក្ខ​ព្រះមហាក្សត្រ​ថៃ

  • 2016-10-23 18:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ជិះ​កង់​ខេត្ត​បន្ទាយមានជ័យ ៤០​នាក់ និង​ក្រុម​អ្នក​ជិះ​កង់​ថៃ​ប្រមាណ ១៦០០នាក់​ទៀត បាន​រួម​គ្នា​ជិះ​កង់​ពី​ខេត្ត​សុរិន្ទ្រ ប្រទេស​ថៃ ឆ្ពោះ​មក​ខេត្ត​ឧត្តរមានជ័យ ដើម្បី​កាន់​ទុក្ខ​ព្រះមហាក្សត្រ ភូមិបុល អាឌុល​យ៉ាដេត និង​ក្នុង​គោលបំណង​រឹត​ចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំង២។ ​​​

 

 

លោក លី យ៉ុងប៉ ដែល​ជា​តំណាង​ក្រុម​អ្នក​ជិះ​កង់​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​និយាយ​ថា កម្មវិធី​នេះ​រៀប​ចំ​ដោយ​ភាគី​ថៃ ហើយ​ការ​ធ្វើ​ដំណើរ​គឺ​ចេញ​ពី​គោល​ដៅ ក្រុង​កាប់ជើង ខេត្ត​សុរិន្ទ្រ ប្រទេសថៃ ឆ្ពោះ​មក​ស្រុកសំរោង ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា ក្នុង​រយៈ​ចម្ងាយ​ផ្លូវ ៥៩គីឡូម៉ែត្រ។

 

ក្រុម​អ្នក​ជិះ​កង់​ទាំង​ពីរ​ប្រទេស​មាន​ចំនួន​ប្រមាណ​ជាង ១៦០០នាក់ ហើយ​ការ​ធ្វើ​ដំណើរ​បាន​ប្រកប​ដោយ​សុវត្ថិភាព​កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា​ម្សិលមិញ​នេះ។ អ្នក​ជិះ​កង់​ទាំង​អស់​បាន​ចាប់​ផ្ដើម​ពី​ម៉ោង​ប្រហែល ៩​ព្រឹក​ពី​ខេត្ត​សុរិន្ទ្រ ហើយ​ដល់​ទីតាំង​នៅ​ខេត្ត​ឧត្តរមានជ័យ​នៅ​ម៉ោង​ប្រហែល១ រសៀល៕

 

 

 

 

 

 

 

អត្ថបទ៖ គង់ វិសាល រូបភាព៖ ផ្ដល់ឲ្យ