ស្ត្រី​ចិត្ត​សឿង ដំបូង​គេ​បង្អស់ ដែល​បាន​ឡើង​ភ្នំ Everest ស្លាប់​បាត់​ហើយ!

  • 2016-10-24 15:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ដំបូង​គេ​បង្អស់ ដែល​បាន​ឡើង​លើ​ភ្នំ Everest អ្នក​ស្រី Junko Tabei បាន​ស្លាប់​ហើយ នៅ​អាយុ​៧៧​ឆ្នាំ​។

 

 

អ្នក​ស្រី Tabei ជា​ជនជាតិ​ជប៉ុន បាន​ឡើង​លើ​ភ្នំ Everest ដែល​មាន​កម្ពស់ ៨ ៨៤៨​ម៉ែត្រ ខ្ពស់​បំផុត​លើ​ពិភពលោក នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​១៩៧៥ នៅ​អាយុ ៣៥​ឆ្នាំ ហើយ​បាន​បន្ត​ឡើង​ភ្នំ​ខ្ពស់​បំផុត​លើ​ពិភពលោក ចំនួន ៧ ផ្សេង​ទៀត រហូត​ដល់​ឆ្នាំ​១៩៩២។ ភ្នំ​ចុង​ក្រោយ​បង្អស់ ដែល​អ្នក​ស្រី Tabei បាន​ឡើង គឺ​ភ្នំ Mount Fuji នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១១ ជា​មួយ​សិស្ស​វិទ្យាល័យ ដែល​បាន​ទទួលរង​ផល​ប៉ះពាល់ ពី​ការ​រញ្ជួយ​ដី និង​ព្យុះ​ស៊ូណាមី។

 

អ្នកស្រី Tabei ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត Fukushima បាន​កើត​មាន​ជំងឺ​មហារីក​ពោះវៀន កាល​ពី ៤​ឆ្នាំ​មុន ហើយ​បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ក្នុង​ទីក្រុង Saitama ប្រទេស​ជប៉ុន។

 

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ឡើង​ទៅ​លើ​ភ្នំ Everest ដោយ​ជោគជ័យ​របស់​អ្នកស្រី Tabei គឺ​បាន​កើត​ឡើង រយៈ​ពេល​១២​ថ្ងៃ ក្រោយ​ពេល​ដែល​អ្នក​ស្រី ត្រូវ​កម្ទេច​ព្រិល​នៅ​លើ​ភ្នំ បោក​បក់​ចេញ​ឆ្ងាយ តែ​ត្រូវ​បាន​មគ្គុទ្ទេសក៍ ជួយ​ជីក​ចេញ​ពី​កម្ទេច​ព្រិល ហើយ​ក៏​បន្ត​បេសកកម្ម រហូត​បាន​សម្រេច​តែ​ម្តង៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ BBC

អត្ថបទពេញនិយម