កូនប្រុសជួយចម្លងឯកសារចេញពីទូរសព្ទឪពុក ស្រាប់តែរកឃើញការពិតមួយធ្វើឲ្យគេទប់ទឹកភ្នែកមិនបាន
- 2016-10-25 14:50:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រុសជួយចម្លងឯកសារចេញពីទូរសព្ទឪពុក ស្រាប់តែរកឃើញការពិតមួយធ្វើឲ្យគេទប់ទឹកភ្នែកមិនបាន
ចន្លោះមិនឃើញ
វីដេអូអប់រំខ្លីមួយរបស់សិង្ហបុរីមានចំណងជើងថា "Family Portrait” (រូបថតគ្រួសារ) បានបង្ហាញពីក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ឪពុកម្ដាយ បើទោះជាកូនៗធ្វើឲ្យពួកគាត់ខកចិត្តនៅពេលខ្លះក៏ដោយ។
វីដេអូខ្លីនេះរៀបរាប់ពីកូនប្រុសម្នាក់ដែលមមាញឹកខ្លាំងជាមួយការងារ និងឪពុករបស់គេដែលព្យាយាមបង្កើតទំនាក់ទំនងជាមួយកូន។
ឪពុកដឹងថាកូនប្រុសរបស់ខ្លួនលេង Facebook និងចង់រៀនប្រើប្រាស់បណ្ដាញសង្គមនេះដែរ ប៉ុន្តែរាល់ពេលដែលគាត់សុំឲ្យកូនប្រុសបង្រៀន គេតែងតែរវល់ជានិច្ច។
កូនប្រុសទើបតែដឹងថាខ្លួនទុកឲ្យឪពុកមានអារម្មណ៍ឯកោប៉ុណ្ណា នៅពេលរកឃើញរូបថតមួយចំនួនក្នុងទូរសព្ទចាស់របស់ឪពុក ដែលគេបានកូពីចេញដើម្បីយកមកដាក់ក្នុងទូរសព្ទថ្មីរបស់គាត់។
ទស្សនាវីដេអូទាំងអស់គ្នាតែម្ដង៖
មានអារម្មណ៍យ៉ាងណាដែរក្រោយទស្សនាវីដេអូនេះចប់?
ចុចអាន៖រឿងរ៉ាវអស្ចារ្យពីបុគ្គលល្បី១០រូប បង្ហាញមូលហេតុមិនត្រូវចុះចាញ់ក្នុងឆាកជីវិត
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ stomp