មើលគេច្នៃ iPhone 6/6s ទៅជា iPhone 7
- 2016-10-25 15:40:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលគេច្នៃ iPhone 6/6s ទៅជា iPhone 7
ចន្លោះមិនឃើញ
គណនី YouTube ឈ្មោះ EverythingApplePro បានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពច្នៃរូបរាងខាងក្រៅរបស់ iPhone 6 ឬ 6s ឲ្យទៅជា iPhone 7។
តាមវីដេអូឃើញថាការច្នៃពី iPhone 6 ឬ 6s ទៅជា iPhone 7 ធ្វើឡើងដោយគ្រាន់តែប្ដូរសម្បកខាងក្រៅតែប៉ុណ្ណោះ ដោយអាចធ្វើបានដោយខ្លួនឯងប្រសិនមានឧបករណ៍គ្រប់គ្រាន់។ iPhone 6 និង 6s ដែលច្នៃហើយស្ទើរតែមានរូបរាងដូច iPhone 7 ទាំងស្រុង ខុសគ្នាតែត្រង់ផ្នែកកាមេរ៉ាប៉ុណ្ណោះ។ បើនិយាយពី iPhone 6s វិញមានលក្ខណៈដូចគ្នានឹង iPhone 7 ទាំងក្នុង និង ក្រៅ ដោយសារមានមុខងារ 3D Touch ដូចគ្នា៕
ចុចអាន៖ Apple កំពុងស៊ើបអង្កេតលើការផ្ទុះ និងឆាបឆេះ iPhone 7
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ YouTube