Hacker​ ​ប្រាប់​គន្លឹះ​ដាក់​ពាក្យ​សម្ងាត់​មិន​ងាយ​បំបែក​បាន

  • 2016-10-25 21:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​បច្ចេកវិទ្យា​អះអាង​ថា ​មាន​អ្នក​ប្រើ​ភាគរយ​​តិច​បំផុត​ដែល​ប្រើប្រាស់​ពាក្យ​សម្ងាត់​​មិន​ងាយ​បំបែក​បាន​ លើ​សុវត្ថិភាព​ឧបករណ៍​បច្ចេកវិទ្យា​ ​ឬ​គណនី​អេឡិចត្រូនិក​​។​

 

 

Hacker​ ​ម្នាក់​នៅ​ក្រុម​ ​Redteam​ ​ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​សុវត្ថិភាព​បច្ចេកវិទ្យា​អាមេរិក​ ​ធ្វើ​ការ​ចែក​រំលែក​នូវ​បច្ចេកទេស​ប្រើប្រាស់​ពាក្យ​សម្ងាត់​ដែល​មិន​ងាយ​នឹង​បំបែក​បាន​។

 

ឧទាហរណ៍ ៖ I bought my house for $1 ប្រិយមិត្ត​អាច​ដក​អក្សរ​ដើម​នៃ​ពាក្យ​មក​បង្កើត​បាន​ជា​ ​Ibmhf$1​ ​ដែល​ពាក្យ​កាត់​នេះ​ជា​ទម្រង់​មិន​ងាយ​បំបែក​បាន​​ ​ព្រោះ​មាន​អក្សរ​តូច​លាយ​ធំ​ ​និមិត្តសញ្ញា​ ​និង​លេខ។ Hacker​ ​ដដែល​ក៏​ណែនាំ​មិន​ឲ្យ​ប្រើ​ពាក្យ​សម្ងាត់​ណា​ដែល​មាន​ក្នុង​វចនានុក្រម ឬមានប្រវែងខ្លីពេក​ ​ព្រោះ​ ​Hacker​ ​អាច​បំបែក​បាន​យ៉ាង​ងាយ។

 

ជា​ការ​ណែនាំ​ផ្ទាល់​​​របស់ Sabay ​ប្រិយមិត្ត​គួរ​ប្រើប្រាស់​ពាក្យ​សម្ងាត់​ជា​អក្សរ​ខ្មែរ​ ​ឬ​លេខ​ ​ព្រោះ​អាច​មាន​សុវត្ថិភាព​ខ្ពស់​ជាង​ភាសា​អង់គ្លេស៕

 

អាន​បន្ត​ ​៖​ ផេក​លក់​ទំនិញ​អនឡាញប្រយ័ត្ន Security Page ប្លន់​យក​ទិន្នន័យ អាន​បន្ត​ ​៖​ របៀប​ចុះ​ឈ្មោះ App ដាក់​លើ Store ដោយ​ប្រើ iTune Connect

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​businessinsider

អត្ថបទថ្មី