ដឹង​ទេ​ថា​មេ Facebook ​ប្រើ​កុំព្យូទ័រ​ម៉ាក​អី?

  • 2016-10-26 16:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​​លោក Mark Zuckerberg ជា​បុគ្គល​ដ៏​ជោគជ័យ​មួយ​រូប​​​លើ​ពិភពលោក​ ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ចង់​ដឹង​រឿង​រ៉ាវ​​ផ្ទាល់​ខ្លួន​របស់​​​​លោក​​ មិន​ថា​ឡើយ​សូម្បី​តែ​ម៉ាក​​កុំព្យូទ័រ​យួរ​ដៃ (Laptop) ​ដែល​​ប្រើ​ប្រាស់​រាល់​ថ្ងៃ។

 

​​និយាយ​ពី​ Laptop កាល​ពី​ដើម​ឡើយ​ Mark តែង​ប្រើ​ផលិតផល​របស់​ Apple គឺ​​ MacBook Air (អាច​ជា​ប្រភេទ​​អេក្រង់​ ១៣ អ៊ីញ) ប៉ុន្តែ​ថ្មីៗ​នេះ​​ លោក​បាន​ប្ដូរ​ប្រើ​ Laptop ដើរ​ដោយ​ Windows ជា​បណ្ដោះអាសន្ន​ម៉ូដែល​ Lenovo Thinkpad។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​​មេ​ Facebook ប្ដូរ​ Laptop ដោយ​សារ​តែ​ហ្គេម​​ឈ្មោះ​ Civilization ជា​ហ្គេម​ដែល​​លោក​ចង់​លេង​មិន​ទាន់​មាន​សម្រាប់​កុំព្យូទ័រ​ Mac នៅ​ឡើយ៕​​​​​​

 

 

ចុច​អាន៖ មេ​ Facebook គ្រោង​ចាប់​ផ្ដើម​យុទ្ធនាការ​ស្វែង​រក​ជីវិត​​លើ​ភព ​ជិត​ភព​ផែនដី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Quora​

អត្ថបទថ្មី