Tim Cook ស្វាគមន៍​អតិថិជន​ Note 7 ដែល​ប្ដូរ​ប្រើ iPhone

  • 2016-10-27 15:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​ Apple បាន​ប្រកាស​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី​ ៤ របស់​ខ្លួន។ របាយការណ៍​បង្ហាញ​ថា​ Apple លក់ iPhone បាន​ចំនួន​ ៤៥,៤ លាន​គ្រឿង​ក្នុង​ត្រីមាស​ចុង​ក្រោយ​នេះ​ តិច​ជាង​ឆ្នាំ​មុន​ដែល​​លក់​បាន​ ៤៨,០៤ លាន​គ្រឿង។ យ៉ាង​ណា​ក្ដី​ចំនួន​លក់​នេះ​គឺ​ខ្ពស់​ជាង​ការ​រំពឹង​ទុក​របស់​វិបសាយ​ Wall Street។

 

 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple លោក​ Tim Cook បាន​លើក​ឡើង​ថា​ បញ្ហា​កើត​មាន​លើ​ Note 7 ប្រហែល​ជា​កត្តា​មួយ​ជួយ​ឲ្យ​ iPhone លក់​បាន​ច្រើន​លើស​ការ​រំពឹង​ទុក។ CEO រូប​នេះ​រំលឹក​ថា ​​ផល​ចំណេញ​​ដែល​បាន​មក​ពី​បញ្ហា​របស់​ក្រុមហ៊ុន​ Samsung ​ពិបាក​នឹង​ប៉ាន់​ស្មាន​ណាស់ ប៉ុន្តែ​ Apple រីករាយ​ស្វាគមន៍​ដល់​អ្នក​ដែល​បាន​ប្ដូរ​​ទាំង​អស់ (ប្ដូរ​ពី​ប្រើ​ Samsung មក​ iPhone)។

 

លោក​ Tim Cook បន្ថែម​ថា​ តម្រូវ​ការ​​ដ៏​ច្រើន​លើស​លប់​របស់​ iPhone 7 និង iPhone 7 Plus ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មិន​​អាច​ផ្គត់​ផ្គង់​បាន​ទាន់​ពេល​ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ផ្ដោត​សំខាន់​​លើ​ការ​ដោះ​ស្រាយ​បញ្ហា​នេះ៕

 

ចុច​អាន៖ ដឹង​ទេ​ថា​មេ Facebook ​ប្រើ​កុំព្យូទ័រ​ម៉ាក​អី?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena

អត្ថបទថ្មី