ពិព័រណ៍អាស៊ាន-ចិន នាំលំហូរវិនិយោគនៅកម្ពុជាដល់ទៅ ១៧០០ លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ
- 2014-09-19 18:22:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៍អាស៊ាន-ចិន នាំលំហូរវិនិយោគនៅកម្ពុជាដល់ទៅ ១៧០០ លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ
ចន្លោះមិនឃើញ
ទឹកប្រាក់វិនិយោគដ៏ច្រើន ដែលកើតចេញពីផ្លែផ្កា នៃការចូលរួមតាំងពិព័រណ៍អាស៊ាន-ចិន របស់កម្ពុជា នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី ប្រទេសចិន បានកើនដល់ទៅ ១៧០០ លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ។
លោក អ៊ូ ព្រំវីរៈ អ្នកទទួលខុសត្រូវ កិច្ចការតាំងពិព័រណ៍អាស៊ាន-ចិន នៃក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងថា គិតត្រឹមឆ្នាំ ២០០៨ ដល់ ឆ្នាំ២០១៣ តាមរយៈការចូលរួមតាំងពិព័រណ៍អាស៊ាន-ចិន កម្ពុជាបានទាក់ទាញអ្នកវិនិយោគចិនមកបណ្ដាក់ទុន ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧០០ លានដុល្លារ។
សូមចុចអាន៖ ស្អាតហើយពូកែទៀតយកបានអាហារូបករណ៍ទៅអាមេរិក បារាំង និងកូរ៉េ!
លោកបន្តថា ការតាំងពិព័រណ៍ គឺជា វេទិកាប្រមូលផ្ដុំ អ្នកវិនិយោគទុនទូទាំងពិភពលោក ជួបជុំគ្នា និងចាប់ដៃគូគ្នារកស៊ី បង្កើតឲ្យមានសកម្មភាពពាណិជ្ជកម្ម។ ដូច្នេះ ជារួម គ្មានវិធីណា ឬ ព្រឹត្តិការណ៍ ដែលអាចជំរុញឲ្យវិស័យពាណិជ្ជកម្មកម្ពុជាបានល្អជាង ការចូលរួមតាំងពិពណ៌នោះទេ។
"អ្នកទាំងនោះអាចយល់ដឹងបន្ថែមពីការវេចខ្ចប់ និងចរិកលក្ខណៈនៃប្រជាជាតិនីមួយៗ។ ហេតុដូច្នេះហើយ ទើបក្រសួងតែងជំរុញឲ្យមានការចូលរួមពិព័រណ៍ បន្តបន្ទាប់ទៀត”។
លោកបានបន្ថែមថា ផលិតផលខ្មែរកំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីប្រជាជនចិន ក្នុងនោះមាន អង្ករ ផលិតផលដំឡូងមី វត្ថុអនុស្សាវរីយ៍ គ្រឿងសង្ហារិមកែច្នៃរួច ព្រមទាំងគ្រឿងអលង្ការ ជាដើម។ ដូច្នេះម្ដងហើយម្ដងទៀត កម្ពុជាត្រូវតែជំរុញ និង ផ្សព្វផ្សាយផលិតផលរបស់ខ្លួន តាមរយៈការតាំងពិព័រណ៍អន្តរជាតិ។
កម្ពុជាមានស្តង់សរុបចំនួន ៨៨ ស្តង់ មកពី ៧៦ ក្រុមហ៊ុន។ ការតាំងពិព័រណ៍អាស៊ាន-ចិន បានចាប់ផ្ដើមពីថ្ងៃទី ១៦-១៩ ខែ កញ្ញា ឆ្នាំ២០១៤ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី ប្រទេសចិន៕
សូមចុចអាន៖ អាហារូបករណ៍ ៩៩ កន្លែងពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
មៃ សុខលីម រាយការណ៍ពីប្រទេសចិន រូបថត៖ ទូរសព្ទដៃ