Black Pink ចេញ MV ថ្មី២បទជាប់គ្នាយប់មិញ តែចង្វាក់ខុសគ្នាដាច់
- 2016-11-01 15:57:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Black Pink ចេញ MV ថ្មី២បទជាប់គ្នាយប់មិញ តែចង្វាក់ខុសគ្នាដាច់
ចន្លោះមិនឃើញ
ក្រុមចម្រៀង Black Pink ទទួលបានជោគជ័យជាខ្លាំង ពេលចេញវីដេអូដំបូងរបស់ខ្លួន “BOOMBAYAH” និង“Whistle” កាលពីប៉ុន្មានខែមុន ហើយយប់មិញពួកគេបានចេញវីដេអូចម្រៀងថ្មី២បទបន្តទៀត។
បន្ទាប់ពីបញ្ចេញរូបនឹងវីដេអូផ្សព្វផ្សាយជាច្រើនរួចមក ទីបំផុតBlack Pink បានចេញវីដេអូចម្រៀងថ្មីដល់ទៅ២បទចំណងជើងថា “Playing With Fire” និង “Stay” ។ ត្បិតតែចម្រៀងទាំងពីរចេញដំណាលគ្នា ប៉ុន្តែបទទាំង២មានភាពខុសគ្នាច្រើនទាំងសាច់ភ្លេងនិងរូបភាព។ ដោយបទ “Stay” មានសាច់ភ្លេងលន្លង់លន្លោចបន្តិច អមដោយភ្លេងហ្គីតា ឯ “Playing With Fire” មានចង្វាក់ភ្លេងរៀងកន្ត្រាក់ រួមទាំងមានក្បាច់រាំ។ Black Pink នឹងយកបទទាំងពីរនេះទៅសម្ដែងក្នុងកម្មវិធី “M! Countdown” ទូរទស្សន៍ Mnet និង SBS “Inkigayo” ទូរទស្សន៍ SBS៕
“Playing With Fire”
“Stay”
ចុចអាន៖អត្ថន័យពិសេសពេលរូប Logo ក្រុម Black Pink និង iKON បញ្ចូលគ្នា
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ koreaboo