Facebook រក​បាន​មិន​ដល់​ ៥ ដុល្លារ​​ពី​អ្នក​ប្រើ​ម្នាក់ៗ​ តែ​ចំណូល​កប់​ក្ដោង

  • 2016-11-07 17:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ Facebook បាន​បញ្ចេញ​កាល​ពី​សប្ដាហ៍​មុន​បង្ហាញ​ថា​​ ចន្លោះ​ខែ​កក្កដា​ ដល់​ខែ​ កញ្ញា​ក្រុមហ៊ុន​រក​ចំណូល​បាន​ ៧ ពាន់​លាន​ដុល្លារ ស្រប​ពេល​ដែល​ចំនួន​អ្នក​ប្រើ​សកម្ម​ប្រចាំ​ខែ​កើន​ដល់​ ១,៧៩ ពាន់​លាន​នាក់។

 

 

តាម​តួលេខ​ខាង​លើ​គេ​អាច​កំណត់​បាន​ថា​នៅ​ត្រីមាស​ទី​​ ៣ នេះ​ អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ​ជួយ​រក​ចំណូល​ឲ្យ​ Facebook បាន​ជា​មធ្យម​ ៤,០១ ដុល្លារ។ យ៉ាងណា​ក្ដី​ចំណូល​នេះ​​មាន​ភាព​ខុស​គ្នា​បើ​គិត​តាម​តំបន់​នីមួយៗ។ ឧទាហរណ៍​នៅ​សហរដ្ឋអាមេរិក និង​ កាណាដា Facebook អាច​ទាញ​យក​ចំណូល ១៥,៦៥ ដុល្លារ​ ពី​អ្នក​ប្រើ​ម្នាក់ៗ ចំណែក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​អាច​ទទួល​បាន​ ១,៨៩ ដុល្លារ​ ពី​អ្នក​ប្រើ​ម្នាក់ៗ។

 

 

​​​​​​​​នៅ​តំបន់​អឺរ៉ុប​ Facebook អាច​ស្វែង​រក​ចំណូល​បាន​ ៤,៧២ ដុល្លារ​ ពី​អ្នក​ប្រើ​ម្នាក់ៗ​ ហើយ​នៅ​តំបន់​ដទៃ​ទៀត​លើ​ពិភពលោក​អាច​រក​បាន​ ១,២១ ដុល្លារ​ ពី​អ្នក​ប្រើ​ប្រាស់​មួយ​រូបៗ។ ចំណូល​ទទួល​បាន​ពី​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ​គ្រប់​តំបន់​គឺ​កើន​ឡើង​នៅ​ត្រីមាស​ទី​ ៣ បើ​ប្រៀប​នឹង​ត្រីមាស​មុន៕​

 

ចុច​អាន៖ ​ត្រឹម​មួយ​ថ្ងៃ​មេ​ Facebook បាត់​បង់​ទឹក​ប្រាក់​ ៣ ពាន់​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Facebook​​​​​​​

អត្ថបទថ្មី