Brad Pitt បង្ហាញ​​​​ខ្លួន​សាធារណៈលើក​ដំបូង​ ខណៈ​​រឿង​វាយ​ Maddox បាន​បញ្ចប់

  • 2016-11-10 08:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជូរ​មុខ​អាមេរិក Brad Pitt បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​​បញ្ចាំង​រឿង "Moonlight” កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ទីក្រុង Los Angeles ​​ដែល​នេះ​ជា​ការ​បង្ហាញ​ខ្លួន​នៅ​​ខាងក្រៅ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ភរិយា​ Angelina Jolie ដាក់​ពាក្យ​លែងលះ​ ។

ការ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​នេះ​គឺ​ជា​ការ​អញ្ជើញ​​​​​របស់​មិត្ត​សម្លាញ់​តារា​សម្ដែង​ស្រី Julia Roberts។ ត្បិត​តែ​តារា​ប្រុស​វ័យ​៥២​ឆ្នាំ​កំពុង​ជួប​វិបត្តិ​លែងលះ​និង​បរាជ័យ​ក្នុង​ការ​សុំ​សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​៦ ប៉ុន្តែ​គេ​នៅ​តែ​ព្យាយាម​ញញឹម​ដាក់​កាមេរ៉ា​និង​បង្ហាញ​ខ្លួន​យ៉ាង​ល្អ។

យ៉ាងណា​មិញ ​រឿង​ល្អ​មួយ​​សម្រាប់ Brad គឺយោង​តាម​សារព័ត៌មាន​អាមេរិក រឿងរ៉ាវ​ជេរ​និង​វាយ​ដំ​លើ​កូន​ចិញ្ចឹម​ឈាម​ជ័រ​ខ្មែរ Maddox ​ត្រូវ​បាន​បញ្ចប់​ ដោយ​​ខាង​នាយកដ្ឋាន​សេវា​កុមារ​និង​គ្រួសារមិន​មាន​ការ​រក​ឃើញ​កំហុស​អ្វី​ទាំង​អស់។ សារ​ព័ត៌មាន​បាន​បញ្ជាក់​ថា​៖ "​អ្នក​តំណាង​នាយកដ្ឋាន​សេវា​កុមារ​និង​គ្រួសារ​ទីក្រុង Los Angeles ​បាន​និយាយ​ថា ភ្នាក់​ងារ​មិនបាន​រក​ឃើញ​​អ្វី​បញ្ជាក់​ថា Brad​ វាយ​ Maddox ឡើយ​។ ហើយ​ពេល​ដែល Jolie ដាក់​ពាក្យ​លែងលះ​​​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ កញ្ញា​ស្ថិត​លើ​មូលហេតុ​រស់​នៅ​មិន​ចុះសម្រុង​"។

នា​ពេល​កន្លង​ទៅ​សារព័ត៌មាន​ក្នុង​ទីក្រុងLos Angeles ​បាន​​ពិនិត្យ​និង​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​​រឿង ​​ Brad ​វាយ​ Maddox​ នៅ​លើ​យន្តហោះ​ផ្ទាល់​ខ្លួន​ ហើយ​វា​ក៏​ជា​ដើម​ទង​មួយ​ដែល​នាំ​ឲ្យ Jolie ដាក់​ពាក្យ​លែងលះ​​​។ ប៉ុន្តែ​ពេល​​នេះ​អ្វី​ៗ​បាន​ដឹង​អស់​ហើយ ដោយ​គេ​មិន​បាន​រក​ឃើញ Pitt វាយ​កូន​របស់​ខ្លួន​ឡើយ។ ហេតុ​ដូច្នេះ​ហើយ Brad មានគម្រោង​ទាមទារ​សិទ្ធិចិញ្ចឹមកូន​ទាំង​៦វិញ​ម្ដង​ទៀត ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី