iPhone 7 ដាក់​លក់​ផ្លូវ​ការ​នៅ​វៀតណាម​ព្រឹក​នេះ

  • 2016-11-10 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ១១ ខែ​វិច្ឆិកា​ នេះ​ជា​ថ្ងៃ​ដែល​ iPhone 7 និង iPhone 7 Plus ចាប់​ផ្ដើម​លក់​ជា​ផ្លូវ​ការ​តាម​រយៈ​ហាង​លក់​ស្រប​ច្បាប់​ក្នុង​ប្រទេស​វៀតណាម។

ក្រឡេក​មើល​តម្លៃ​ iPhone ជំនាន់​ថ្មី​​ហាក់​ថ្លៃ​ជាង​បណ្ដា​ប្រទេស​ដទៃ​នៅ​អាស៊ាន​ដោយ iPhone 7 32GB ថ្លៃ​ ប្រហែល​ ៨៤១ ដុល្លារ, 128GB ថ្លៃ​ប្រហែល​​ ៩៧១ ដុល្លារ និង 256GB ថ្លៃ​ប្រហែល​ ១ ១០០ ដុល្លារ។ សម្រាប់​ iPhone 7 Plus ​32GB តម្លៃ​ប្រហែល​ ៩៩៨ ដុល្លារ, 128GB តម្លៃ​ប្រហែល​ ១ ១២៨ ដុល្លារ និង 256GB តម្លៃ​ប្រហែល​ ១ ២៥០ ដុល្លារ។

​​​​​​​​​​​វៀតណាម​ជា​ប្រទេស​ទី​ ៥ ហើយ​​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ាន​ដែល​មាន​លក់ iPhone 7/7 Plus ជា​ផ្លូវ​ការ​ ដោយ​ប្រទេស​ ៤ ដំបូង​រួម​មាន​ សិង្ហបុរី, ម៉ាឡេស៊ី, ថៃ និង កម្ពុជា៕

ចុច​អាន៖ តម្លៃ​​ស្តង់ដារ​ iPhone 7 ​តាម​ប្រទេស​នៅ​អាស៊ាន​រួម​ទាំង​កម្ពុជា​ខុស​គ្នា​យ៉ាងណា?

ប្រភព៖ Thegioididong​​​   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម