“Chang Khan Story” បញ្ចាំង​នៅ​ផ្លាទីនៀម​ ចាប់​ពី​ស្អែក​នេះ​ហើយ​

  • 2014-11-06 14:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​បែប​កំប្លែង​ថ្មី​មួយ​ទៀត​ពី​ប្រទេស​ថៃ​រឿង "Chang Khan Story” នឹង​មាន​បញ្ចាំង​នៅ​រោងភាពយន្ត​ផ្លាទីនៀម ចាប់​ពី​ថ្ងៃ​ស្អែក​​នេះ​ហើយ។

 

 

ត្រលប់​ទៅ​​ទសវត្ស ៧០ នៅ​ពេល​ដែល​តន្ត្រី​ឌីស្កូ​កំពុង​ពេញ​និយម “Chang Khan Story” រៀបរាប់​ពី​រឿងរ៉ាវ​ស្នេហា​កំឡោះ​ក្រមុំ​មួយ​គូ​ដែល​មាន​កំណើត​នៅ​​ស្រុក Chang Khan ខេត្ត Loei ប្រទេស​ថៃ។ តួ​ឯក​ប្រុស ឈ្មោះ តុកែ គឺ​ជា​យុវជន​ម្នាក់​ដែល​ស្នេហា​វិស័យ​ភាពយន្ត និង​មាន​អនុស្សាវរីយ៍​ផ្អែមល្ហែម​ជាមួយ​​ស្រី​ស្អាត ឈ្មោះ ពែង នៅ Chang Khan ​ជា​ស្រុក​កំណើត​របស់​ពួក​គេ។

 

ក្រោយ​មក តុកែ បាន​ឡើង​មក​ទីក្រុង​បាងកក និង​ចូល​ធ្វើ​ការ​​នៅ​កន្លែង​ថត​កុន​មួយ​ ដែល​មាន ពែង ជា​តួ​សម្ដែង​ស្រី។ បើ​ទោះ​ជា​ដឹង​ថា ពែង ​នៅ​កន្លែង​ខ្ពស់​ជាង​​ខ្លួន​ឯង​ក៏​ដោយ ប៉ុន្តែ តុកែ មិន​បោះបង់​ក្ដី​ស្រមៃ​ដែល​ចង់​នៅ​ក្បែរ​មនុស្ស​ស្រី​ដែល​គេ​ស្រឡាញ់​ឡើយ។

 

តួ​ឯក​ប្រុស​ក្នុង​ខ្សែ​ភាពយន្ត​នេះ​សម្ដែង​ដោយ តារា​វ័យ ១៩​ឆ្នាំ Jirayu La-ongmanee។ ចំណែក​តួ​ឯក​ស្រី​គឺ​តារា​​សម្ដែង Chonthida Asavahame (Pleng)។

 

“Chang Khan Story” នឹង​មាន​បញ្ចាំង​នៅ​រោងភាពយន្ត​ផ្លាទីនៀម ផ្សារ​ទំនើប​សុរិយា ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ហើយ។

 

ទស្សនា​ឈុត​ខ្លី​ៗ​ខាង​ក្រោម​នេះ៖

 

http://youtu.be/TZF4rf0cBqs

 

 

អានអត្ថបទ៖ “Horns” ខ្សែ​ភាពយន្ត​ថ្មី​ពិសេស​ពី តួ​ឯក Harry Potter ជិត​បញ្ចាំង​ហើយ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ bangkokcinemas

អត្ថបទថ្មី