iPhone 8​ ​អាច​ចេញ​ ​៣​ ​ម៉ូដែល​ក្នុង​ឆ្នាំ​ ​២០១៧

  • 2016-11-18 02:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Ming-Chi Kuo​ ​​អ្នក​វិភាគ​ផលិត​ផល​​បច្ចេកវិទ្យា​ដ៏​ល្បី​ទើប​បង្ហាញ​​ ​iPhone 8​ ​ដែល​នឹង​ចេញ​​ក្នុង​ឆ្នាំ​ ​២០១៧​ ​ខណៈ​របាយការណ៍​ពី​ទីផ្សារ​ហ៊ុន​អាស៊ី​ ​Nikkei​ ​និង​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​បច្ចេកវិទ្យា​ ​Barclays​ ​ថា iPhone 8​ ​នឹង​មាន​ ​៣​ ​ម៉ូដែល។

រូបតំណាង

iPhone 8​ ​ទាំង​ ​៣​ ​នោះ​មាន​ដូច​ជា​ម៉ូដែល​អេក្រង់​ ​LCD​ ​ទំហំ​ ​៤,៧​ ​អ៊ីញ​ ​និង​ម៉ូដែល​ ​៥,៥​ ​អ៊ីញ​ ​ហើយ​មាន​ម៉ូដែល​ពិសេស​ដែល​ប្រើ​អេក្រង់​ ​OLED​ ​ទំហំ​ ​៥,៨​ ​អ៊ីញ។ ជា​មួយ​អេក្រង់​ ​OLED​ ​នៃ​ ​iPhone 8​ ​អ្នក​វិភាគ​ទាំង​នោះ​ជឿ​ថា​នឹង​បង្កើន​ប្រជាប្រិយភាព​របស់​ ​iPhone​ ​ខណៈ​ចំនួន​លក់​របស់​ ​iPhone 7/7Plus​ ​មិន​បាន​ដល់​កម្រិត​ដែល​ ​Apple​ ​រំពឹងទុក។

ដោយ​ឡែក​មិន​ទាន់​មាន​ការ​សន្និដ្ឋាន​ពី​រូបរាង​របស់​ ​iPhone 8​ ​នៅ​ឡើយ​ទេ​ ​តែ​គេ​ជឿ​ថា​នឹង​មាន​កាមេរ៉ា​ភ្លោះ​ទាំង​ ​៣​ ​ម៉ូដែល​តែ​ម្ដង៕

ចុចអាន ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ