ប្រកួត​ទម្ងន់​ធ្ងន់​ iPhone vs Nikon vs Canon vs Sony

  • 2016-11-18 08:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​ក្រុមការងារ​របស់​ The Camera Store TV បាន​ធ្វើ​ការ​ប្រៀប​ធៀប​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​ ដោយ​ចង់​ដឹង​ថា​កាមេរ៉ា​ណា​មួយ​អាច​ថត​រូបភាព​ជា​ File JPEG ចេញ​ពី​កាមេរ៉ា​ស្រាប់​ដោយ​មិន​មាន​កែកុន។

ក្នុង​វីដេអូ​ដែល​មាន​រយៈ​ពេល​ ២១ នាទី​ អ្នក​បង្ហាញ​ឈ្មោះ​ Chris Niccolls បាន​ចាប់​យក​រូបភាព​​ក្នុង​ប្លង់​តែ​មួយ​ដោយ​កំណត់​រូបភាព​ជា​ប្រភេទ ​JPEG ដែល​ថត​ដោយ​ប្រើ​កាមេរ៉ា​ Canon, Nikon, Sony, Fuji, iPhone, Pentax, Olympus និង Panasonic។ ក្រោយ​ថត​រួច​គេ​បាន​យក​​រូបភាព​ទាំង​នោះ​ទៅ​​ផ្ដិត​ចេញ​មក​ដោយ​គ្មាន​បញ្ជាក់​ថា​ថត​ដោយ​ប្រើ​កាមេរ៉ា​អ្វី​ រួច​យក​ទៅ​បង្ហាញ​អ្នក​ថត​រូប​ជា​ច្រើន​អ្នក​ ហើយ​​ឲ្យ​ពួក​គេ​ជ្រើស​រើស​រូប​ដែល​ពេញ​ចិត្ត​ និង​ មិន​ពេញ​ចិត្ត។

​​​ផ្អែក​តាម​ការ​យល់​ឃើញ​របស់​អ្នក​ថត​រូប​ទាំង​នោះ​គេ​រក​ឃើញ​ថា​រូបភាព​ថត​ដោយ​ប្រើ​​កាមេរ៉ា​ Nikon មាន​អ្នក​ពេញ​ចិត្ត​ច្រើន​ដោយ​ទទួល​បាន​លេខ​ ១ ហើយ​ចំណាត់​ថ្នាក់​លេខ​ ២ បាន​ទៅ​លើ​ Canon។ សម្រាប់​ចំណាត់​ថ្នាក់​បាត​តារាង​គឺ​បាន​ទៅ​លើ iPhone និង​ Pentax ដែល​បាន​លេខ​ ៧ ស្ទួន៕

ចង់​ដឹង​លម្អិត​ពី​ការ​ប្រកួត​សមត្ថភាព​កាមេរ៉ា​ តាម​ដាន​វីដេអូ​ខាង​ក្រោម៖​

ចុច​អាន៖​ iPhone 8​ ​អាច​ចេញ​ ​៣​ ​ម៉ូដែល​ក្នុង​ឆ្នាំ​ ​២០១៧

​​​​​​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង