ចង់​លាក់​រូប​សម្ងាត់​លើ iPhone មិន​ឲ្យ​គេ​ឃើញ មាន​អី​ពិបាក

  • 2016-11-25 02:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Private Photo Vault, Calculator + និង Photo Vault ជា​ដើម​សុទ្ធ​តែ​ជា​កម្មវិធី​លាក់​រូប​លើ iPhone តែ​ក្នុង​ចំណោម​នោះ កម្មវិធី​ដែល​ល្អ​ប្រើ​និង​ពេញ​និយម​ប្រើ​ច្រើន​ជាង​គេ​នោះ​គឺ Lock Photos Album & Video.s Safe (LPAV)។

តាម​រយៈ​ការ​តេស្ត​ប្រើ​របស់ Sabay ឃើញ​ថា បើ​ធៀប​នឹង​កម្មវិធី​លាក់​រូប​ផ្សេង LPAV អាច​លាក់​បាន​ទាំង​រូប​ភាព វីដេអូ សំឡេង និង​ឯកសារ​ជា​ច្រើន​ផ្សេង​ទៀត​បាន​ដោយ​សុវត្ថិភាព។ កម្មវិធី​នេះ​ទទួល​ការ Reviews និង Rate ផ្កាយ ៥ ច្រើន​ជាង​គេ​លើ App Store (US Store)។

ពេល​ស្វែង​រក​កម្មវិធី​នេះ​លើ App Store វា​ចេញ​ឈ្មោះ Lock Photos Album & Video.s Safe តែ​ពេល​ដោនឡូត​ដំឡើង​លើ iPhone វា​ប្រែ​ទៅ​ឈ្មោះ Calculator ដោយ​មាន Logo ដូច​គ្នា​ទៅ​នឹង​កម្មវិធី​គិត​លេខ​មាន​ស្រាប់​លើ iPhone ដែរ។ បែប​នេះ​គឺ​ដើម្បី​បំភាន់​ភ្នែក មិន​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ពេល​នរណា​ម្នាក់​យក​ទូរសព្ទ​អ្នក​ទៅ​ប្រើ។

LPAV មាន​ជម្រើស​ច្រើន ដូចជា​អាច​ប្រើ​ជា​លេខ​សម្ងាត់ ចាក់​សោ​ដោយ​អូស​បន្ទាត់ (Dot Lock) និង​ចុង​ក្រោយ​គឺ​ស្កេន​ក្រយៅ​ដៃ (Touch ID)។

ក្នុង Folder ធំៗ​នីមួយ​លើ LPAV អ្នក​អាច​បង្កើត Folder តូចៗ​ច្រើន​ទៀត​សម្រាប់​ទិន្នន័យ​ដែល​ចង់​លាក់។ បើ​សិន​ចង់​ឈប់​ប្រើ​កម្មវិធី​នេះ​ហើយ​ចង់​បាន​រូប​ចូល​ក្នុង Library លើ iPhone វិញ ចុច​លើ​ពាក្យ Export To Library ជា​ការ​ស្រេច៕

ចុច​​ទាញ​យក Lock Photos Album & Video.s Safe សម្រាប់​ iOS

អត្ថបទ៖ ផាន់និត

អត្ថបទពេញនិយម