Seatylock ប្រើជាកែបកង់ដ៏ស្រស់ស្អាតផង ជាសោដ៏មានសុវត្ថិភាពផង
- 2014-09-19 18:52:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Seatylock ប្រើជាកែបកង់ដ៏ស្រស់ស្អាតផង ជាសោដ៏មានសុវត្ថិភាពផង
ចន្លោះមិនឃើញ
ធម្មតាព្រោះតែខ្លាចបាត់កង់ អីចឹងពេលជិះកង់ទៅណាមកណាអ្នកតែងយកច្រវាក់យ៉ាងធ្ងន់តាមខ្លួនដើម្បីទុកចាក់ការពារ។ តែពេលនេះវាលែងជារឿងលំបាកទៀតហើយដោយសារមានសោសុវត្ថិភាពវៃឆ្លាតមួយឈ្មោះថា Seatylock។
Seatylock ជាសោសុវត្ថិភាពវៃឆ្លាតដែលភ្ជាប់មកជាមួយកែបកង់ហើយនៅពេលដែលយើងត្រូវការចាក់សោគឺគ្រាន់តែដកកែបកង់ចេញហើយទាញខ្សែច្រវាក់ចេញពីក្នុងកែបនោះ ហើយកិបសោជាការស្រេច។ ខ្សែច្រវាក់របស់ Seatylock នេះមានប្រវែង១ម៉ែត្រ (ពេលលាតសន្ធឹង) ហើយមានគន្លឹះសម្រាប់ភ្ជាប់ទៅនឹងកង់ពេលចង់ធ្វើដំណើរ រីឯកែបកង់ធន់នឹងភ្លៀង និងកម្ដៅថ្ងៃ។
សព្វថ្ងៃ Seatylock ជាគម្រោងមួយដែលត្រូវបានប្រមូលមូលនិធិនៅលើគេហទំព័រ Kickstarter ហើយវានឹងមានតម្លៃ១២៩ដុល្លារពេលផលិតរួចរាល់។
វីដេអូ៖
ចុចអាន៖ មានកង់ Freecross លែងខ្លាចរឿងជិះដួលទៀតហើយ
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ gizmag