Galaxy ត្រកូល A ស៊េរី ០១៦ ទាំងអស់​អាច​អាប់​ដេត​ទៅ Android 7.0 បាន

  • 2016-12-04 06:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី Google's OS (Android 7.0 Nougat) ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ចុង​ក្រោយ​បាន​បង្ហាញ​ខ្លួន​តាំង​ពី​ដើម​ខែ​តុលា មក​ទល់​ពេល​នេះ Samsung Galaxy ត្រកូលA ស៊េរី ០១៦ ទាំងអស់​ក៏​អាច​ធ្វើ​ការ Update ជំនាន់​ថ្មី​របស់​ខ្លួន​បាន​ផង​ដែរ។

តាម​ប្រភព​ព័ត៌មាន​ពី SamMobile បាន​ឲ្យ​ដឹង​ថា Galaxy ត្រកូល A ផលិត​ឆ្នាំ ២០១៦​ទាំងអស់​ដូចជា Galaxy A3, A5, A7, A7, A9 និង Galaxy A9 Pro អាច​តម្លើង​ទៅ​កាន់ Google's OS(Android 7.0 Nougat) បាន​នៅ​ក្នុង​ខែ​​នេះ​ហើយ។ ចំណុច​ពិសេស​នៃ Google's OS ជំនាន់​ចុង​ក្រោយ​នេះ ងាយស្រួល​រៀប​ចំ​បញ្ជី​កម្មវិធី មាន Theme ទាក់​ទាញ​ និង​អាច​ដំណើរការ​បាន​រលូន៕

Android 7.0 Nougat
Samsung Galaxy A 2016

ប្រភព៖Androidauthority

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម