គ្រួសារ​ចិន​មួយ​រស់​នៅ​ចម្លែក​ពី​គេ​ អ្នក​ផ្សេង​ពិបាក​ធ្វើ​ដូច​

  • 2014-11-05 23:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ​រស់នៅ​ក្នុង​ជីវភាព​សាមញ្ញ​តែ​មាន​សុភមង្គល​ជាង​អ្នក​មាន​ប្រាក់​ច្រើន​ទៅទៀត។ គ្រួសារ​​​មួយ​បាន​ជ្រើសរើស​ការ​មក​រស់នៅ​ពី​រ​នាក់​ប្ដី​ប្រពន្ធ​នៅ​តំបន់​ដាច់​ស្រយាល​ពី​គេឯង ក្នុង​​​​ភូមិ​Zhuangzi ខេត្ត  Henan ប្រទេស​ចិន និង​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​តាមរយៈ​ផ្លូវ​រូង​ក្រោម​ដី​ និង​​ទូរសព្ទ​កញ្ចាស់​មួយ​គ្រឿង។

 

 

គ្រួសារ​កសិករ​មួយ​នេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម​ បន្ទាប់​ពី​រូបថត​ឯកសារ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​ត្រូវ​បាន​គេ​ផ្សាយ​នៅ​លើ​ព័ត៌មាន Tencent។ លោក  Li Weicheng មាន​អាយុ ៦៦​ឆ្នាំ​ និង​ប្រពន្ធ​របស់​គាត់​អាយុ ៥៨​ឆ្នាំ​​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​អ្នក​ទាំងពីរ​ពឹងផ្អែក​លើ​ខ្លួនឯង​ ចិញ្ចឹម​ឃ្មុំ មាន់ ធ្វើ​ស្រែ ដាំ​ដំណាំ និង​ប្រមូល​ផល​ឱសថ​បុរាណ។ បុរស​ចំណាស់​រូប​នោះ​បាន​បន្ថែម​ទៀត​ថា​ ទឹក​ដែល​ប្រើ​ប្រចាំថ្ងៃ​បាន​មកពី​ទឹកជ្រោះ​ធ្លាក់​ពីលើ​ភ្នំ​ក្រោយ​ផ្ទះ និង​ពេល​ធ្វើការ​មាន​វិទ្យុ​មួយ​សម្រាប់​ស្ដាប់​ជា​ការ​កម្សាន្ត។ អ្នក​ភូមិ​បាន​បញ្ចុះបញ្ចូល​ឲ្យ​លោក  Li ចាកចេញ​ពី​ទីនោះ​តែ​គាត់​បាន​និយាយ​ថា​ គាត់​ពិតជា​រីករាយ​ពេល​រស់នៅ​ទីនេះ​ជាមួយ​ជីវភាព​សាមញ្ញ​បែប​ហ្នឹង។ ដី​នៅ​កន្លែង​ជិត​ភូមិ​នោះ​ឥឡូវ​មាន​ការ​អភិវឌ្ឍ​​ច្រើន​ណាស់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​គ្រួសារ​ដាច់​សង្វែង​មួយ​នេះ​ត្រូវ​បាន​គេ​ឧបត្ថម្ភ​ផង​ដែរ។

 

 

គ្រួសារ​កសិករ​នេះ​បាន​ចំណាយ​ប្រាក់​មួយ​ចំនួន​នៃ​ប្រាក់​សន្សំ​របស់​​ពួក​គាត់​ដែល​គេ​ឧបត្ថម្ភ​នេះ​មក​កសាង​បឹងហ្គាឡូ​​ទំហំ​​៥០​ម៉ែត្រ​ការ៉េ​​នៅ​ឆ្ងាយ​ពី​ភូមិ។

 

 

នៅ​ពេល​មាន​អាយុ ៥៧​ឆ្នាំ​ លោក​ Li បាន​រៀបការ​ជាមួយ​ស្ត្រី​​ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ភរិយា​របស់​លោក​ទទួល​រង​ជំងឺ​វង្វេងវង្វាន់។ ទោះ​ជាយ៉ាងណា​​លោក Li បាន​ជ្រើសរើស​មក​ស្នាក់នៅ​ក្នុង​ភូមិ​ឆ្ងាយ​ពី​គេឯង​ទើបតែ​៧​ឆ្នាំ​ប៉ុណ្ណោះ៕

 

 

 

 
 
 
ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ shanghaiist

អត្ថបទថ្មី