E-Sports កីឡាពេញនិយម កំពុងវាយលុកតំបន់អាស៊ាន
- 2016-12-15 02:53:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
E-Sports កីឡាពេញនិយម កំពុងវាយលុកតំបន់អាស៊ាន
ចន្លោះមិនឃើញ
ការប្រកួតកីឡា E-Sports កំពុងតែវាយលុកទីផ្សារនៅតំបន់អាស៊ាន ពោលគឺកំពុងតែមានការពេញនិយមខ្លាំងមែនទែនពីសំណាក់ស្រទាប់យុវវ័យ។
លោក Derek Cheung ប្រធាន E-Sports នៅហុងកុងបាននិយាយដូច្នេះថា E-Sports នេះមានការពេញនិយមខ្លាំងណាស់សម្រាប់មិត្តយុវជនដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនទាក់ទងនិងខាងបច្ចេកវិទ្យា។ បើងាកទៅមើលនៅប្រទេសវៀតណាមវិញ មានមនុស្សរាប់លាននាក់កំពុងតែលេងវា ហើយមានគណនីមិនតិចនោះទេ សម្រាប់ការប្រកួត League of Legends ។ នៅវៀតណាម មាន៥លានគណនីកំពុងដំណើរការ ខណៈដែលនេះជាចំនួនច្រើនមែនទែន បើធៀបជាមួយប្រទេសផ្សេងៗ ពោលគឺនៅតៃវ៉ាន់ ហុងកុង និងម៉ាកាវ មានត្រឹមតែ២លានគណនីប៉ុណ្ណោះ។
បន្ថែមពីលើនេះដែរ ក្នុងតំបន់អាស៊ាននេះ ការប្រកួតដែលល្បីល្បាញនិងមានគេលេងច្រើនជាងគេ រួមមាន League of Legends , Dota2 និង Counter-Strike ជាដើម ដែលមានគណនីជាច្រើនកំពុងដំណើរការប្រកួត និងលេងវាជារៀងរាល់ថ្ងៃ។ តួយ៉ាងដូចនៅប្រទេសវៀតណាម យុវវ័យដែលនៅផ្ទះ ភាគច្រើនតែងតែមានកុំព្យូទ័រដើម្បីលេងប្រកួតប្រជែងគ្នាជានិច្ច។
សូមបញ្ជាក់ថា E-Sports បានបង្កើតការប្រកួតជ្រើសរើសជើងខ្លាំងប្រចាំតំបន់អាស៊ានឆ្នាំ២០១៦កន្លងទៅ ដោយគ្រានោះធ្វើឡើងនៅប្រទេសសិង្ហបុរីមានប្រាក់រង្វាន់រហូតដល់ទៅ ២៥០ ០០០ដុល្លារអាមេរិកឯណោះ។ ចំពោះអ្នកឈ្នះជើងឯកក្នុងតំបន់នេះ បានទៅលើក្រុមSignature របស់ប្រទេសថៃ៕