រថយន្ត​ទំនើប​ស្អាតៗ នឹង​តាំង​បង្ហាញ​​នៅ​ផ្សារ​ AEON ពី​ថ្ងៃ​ទី​១៥ ដល់ ១៨ ធ្នូ នេះ

  • 2016-12-15 09:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) តំណាង​នាំ​ចូល និង​ចែក​ចាយ​ផ្ដាច់​មុខ​រថយន្ត Ford ប្រចាំ​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត Ford ចំនួន ៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់ ១៨ ធ្នូ ២០១៦ នៅ​ផ្សារ​ទំនើប AEON ចាប់​ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៩ យប់។

ការ​ដាក់​តាំង​បង្ហាញ​នេះ មាន​រថយន្ត Ford Mustang, Fiesta, Explorer, F-150, Everest និង Ranger ស៊េរី​ថ្មី ដើម្បី​ផ្ដល់​ឱកាស​ដល់​សាធារណជន​ឲ្យ​បាន​ស្គាល់​ច្បាស់​ពី​លក្ខណៈ​ពិសេស​នៃ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​រថយន្ត Ford។ អតិថិជន​ក៏​នឹង​មាន​ឱកាស​ទទួល​បាន​​កម្មវិធី​ផ្ដល់​ជូន​ពិសេសៗ​ជា​ច្រើន​ទៀត​ ក្នុង​ឱកាស​តាំង​បង្ហាញ​រថយន្ត​នេះ។

សូម​មក​ទស្សនា និង​ទទួល​យក​បទពិសោធន៍​ពី​រថយន្ត Ford នៅ​ផ្សារ​ទំនើប AEON នៅ Daylight Plaza ជាន់​ផ្ទាល់​ដី។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង 012 333 975

ដោយ៖ សុផាត