ឆន សុវណ្ណរាជ សារភាពថាស្រឡាញ់ ឱក សុគន្ធកញ្ញា មុនពេលចូលសិល្បៈ
- 2016-12-31 08:47:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆន សុវណ្ណរាជ សារភាពថាស្រឡាញ់ ឱក សុគន្ធកញ្ញា មុនពេលចូលសិល្បៈ
ចន្លោះមិនឃើញ
លោក ឆន សុវណ្ណរាជ បានប្រាប់ Sabay មុននេះបន្តិចថា លោកពិតជាស្រឡាញ់ និងគាំទ្រកញ្ញា ឱក សុគន្ធកញ្ញា តាំងពីលោកមិនទាន់ឈានជើងចូលសិល្បៈ។
“សម្រាប់បងតារាចម្រៀងស្រីដែលបងស្រឡាញ់ និងគាំទ្រគាត់មុនពេលបងចូលប្រឡូកសិល្បៈគឺ កញ្ញា ឱក សុគន្ធកញ្ញា មូលហេតុដែលបងស្រឡាញ់គាត់ ដោយសារតែបងចូលចិត្តសម្លេងគាត់ ព្រោះសម្លេងគាត់ពីរោះ ហើយជាពិសេសStyle រាំ និងការតុបតែងខ្លួនរបស់គាត់តែម្តងអូន មួយវិញទៀតគឺភាពរួសរាយរាក់ទាក់របស់គាត់"។លោក ឆន សុវណ្ណរាជ ថ្លែង។
កំលោះសង្ហាសម្បូរទៅដោយរោមទ្រូង និងរោមមុខរូបនេះបន្ថែមទៀតថា អារម្មណ៍ដែលលោកស្រឡាញ់ និងគាំទ្រកញ្ញា ឱក សុគន្ធកញ្ញា មកដល់ពេលនេះមិនបានផ្លាស់ប្តូរនោះទេនៅតែស្រឡាញ់ដូចដើម។
យ៉ាងណាមិញ ពេលសួរបញ្ជាក់ពីទំនាក់ទំនងបច្ចុប្បន្នរវាងលោកនិងកញ្ញា ឱក សុគន្ធកញ្ញា ម្ចាស់បទ "សុំស្រឡាញ់់ សុំ Password" សុំមិនទាន់បកស្រាយថាជាស្នេហា មិត្តភាព ឬអ្វីឲ្យប្រាកដនោះឡើយ ៕