តម្លៃ​ខ្លួន​ សាឡាត់ ស្រីឡាង ឡើង​ខ្ពស់​អាច​​ទិញ​ឡាន​បាន​១​គ្រឿង​

  • 2017-01-03 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេង​​ទាំង​ខ្សែ​ភាព​យន្ត​ភាគ​ និង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំបាន​​ធ្វើ​ឲ្យ​ សាឡាត់ ស្រីឡាង ឡើង​តម្លៃ​ខ្លួន​ខ្ពស់​​ជាង​មុន​ឆ្ងាយ ពេល​នេះ​នាង​ទទួល​បាន​ ៣០០០ ដុល្លារ​ទៅ ៤០០០ ដុល្លារ​ បើ​ទិញ​ឡាន​ស៊េ​រី​ទាប​បាន​១​គ្រឿង​។ នេះ​បើ​តាម​ សាឡាត់ ស្រីឡាង ប្រាប់​ Sabay។

តួ​ឯក​ស្រី​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ "ទី​បញ្ចប់​នៃ​ស្នេហ៍​" បាន​លើក​ឡើង​ថា៖"ច៎ាស​បង​​ថត​ខ្សែ​ភាព​យន្ត​ភាគ​ក្នុង​១​រឿង​ខ្ញុំ​ទទួល​បាន​តម្លៃ​ចាប់​ពី​ ៣០០០ដុល្លារ​ទៅ ៤០០០ ដុល្លារ ទៅ​តាម​រឿង​ភាគ​វែង​ឬ​ខ្លី​​។ តម្លៃ​ខ្លួន​នេះ​ខ្ញុំ​ទើ​ប​តែ​ឡើង​នៅ​ដើម​ឆ្នាំ​២០១៦នេះ ​ទេ​បង​ កាល​ពី ឆ្នាំ​២០១៥ តម្លៃ​ខ្លួន​ខ្ញុំ​ត្រឹម​តែ ១០០០ ដុល្លារ​ជាង​តែ​ប៉ុណ្ណោះបង​​"។

តារា​សម្តែង​ថ្ពាល់​ខួច​រូប​នេះ​បន្តថា​​​សម្រាប់​ខ្សែ​ភាព​យន្ត​ភាគ​វិញ​នាង​ទទួល​បាន​តម្លៃ​២០០០​ដុល្លារ​ក្នុង​១​រឿង​។ ដោយឡែក​ថ្ងៃ​មុន​នាង​ក៏​បាន​បង្ហើប​ពី​ចំណូល​ដែល​រក​តាម​ហ្វេស​ប៊ុក​ ដោ​យ​ក្នុង​មួយ​ខែ​ៗ​ទទួល​បាន​ជិត​១០០០​ដុល្លារ។

តោះ​ទៅ​ទស្សនា​វីដេ​អូ​លម្អិត​ពី​ សាឡាត់ ស្រីឡាង ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន