១​គ្រាប់​យប់​មិញ​​​ធ្វើ​ឲ្យ​ Zlatan វ៉ា​ដាច់​ Top Scorer ក្រុម​ Man Utd ​រដូវ​កាល​មុន

  • 2017-01-03 06:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​​​ពាក់​កណ្ដាល​រដូវ​កាល​២០១៦-១៧ ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​ Zlatan Ibrahimovic ​បាន​ស៊ុត​បញ្ចូល​ទី​​ច្រើន​ជាង​ អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​បំផុត​ (Top Scorer) ​របស់​ក្រុម​បិសាច​ក្រហម​ ​រដូវ​កាល​​២០១៥-១៦ ​ទៅ​ទៀត ក្រោយ​ស៊ុត​ West Ham ​១​គ្រាប់​ទៀត​យប់​មិញ។

Zlatan អបអរ​ ក្រោយ​ស៊ុត​ចូល​យប់​មិញ

ក្រោយ​ផ្ទេរ​ពី​​ក្លឹប​ Paris Saint-Germain ​ទៅ​ Man Utd ​កាល​ដើម​រដូវ​កាល​នេះ​ កីឡាករ​វ័យ​៣៥​ឆ្នាំ​ ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​ថា ​នឹង​មិន​អាច​​ធ្វើ​បាន​ល្អ​ទេ​នៅ​ Premier League ​ព្រោះ​អាយុ​របស់​​គេ​ចាស់​ហើយ​ និង​ថែម​ទាំង​នៅ​លីគ​កំពូល​អង់គ្លេស​សម្បូរ​ក្រុម​ខ្លាំងៗ​ផង​ដែរ។ ប៉ុន្តែ​ Zlatan ​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​មនុស្ស​ជា​ច្រើន​បាន​មើល​រូប​គេ​ខុស​ហើយ ​ពោល​គឺ​ត្រឹម​តែ​​ពាក់​កណ្ដាល​រដូវ​​កាល​ រូប​​គេ​ស៊ុត​បាន​​១៨​គ្រាប់​គ្រប់​ពាន​រង្វាន់​ទាំង​អស់ ​និង​លើស​​ Anthony Martial ​​​ដែល​​ជា​ Top Scorer ​រដូវ​កាល​មុន​ ធ្លាប់​​​រក​គ្រាប់​បាន​សរុប​ ១៧​គ្រាប់។

១​គ្រាប់​យប់​មិញ ​ក៏​ជា​គ្រាប់​បាល់​ទី​​១៣ ​របស់ Zlatan ​នៅ​ Premier League ​​ដែល​ធ្វើ​ឲ្យ​រូប​គេ​​​កំពុង​ឈរ​លេខ​២ ​ក្នុង​តារាង​ Top Scorer ​បណ្ដោះ​អាសន្ន ​ដោយ​ចាញ់​ Diego Costa ​​របស់​​​ក្រុម​ Chelsea ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម