Mahrez ​បំបាក់​ Aubameyang ​& Mane ​​ឈ្នះ​ពាន​កីឡាករ​​ល្អ​បំផុត ​ប្រចាំ​ទ្វីប​អាហ្វ្រិក

  • 2017-01-06 02:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ឆ្នើម​ Riyad Mahrez ​​របស់​ក្លឹប​ Leicester City ​​បាន​​ឈ្នះ​ពាន​​កីឡាករ​ល្អ​បំផុត​​ប្រចាំ​ទ្វីប​អាហ្វ្រិក​ឆ្នាំ​២០១៦ (African Player of the Year 2016 ) ​​​បន្ទាប់​ពី​ឈ្នះ​ឆ្នោត​លើ​​ខ្សែ​​ប្រយុទ្ធ Pierre-Emerick Aubameyang ​របស់​ក្លឹប​ Borussia Dortmund ​និង​ខ្សែ​បម្រើ​ល្បឿន​​លឿន​​ Sadio Mane ​របស់​ក្លឹប​ហង្ស​ក្រហម​ Liverpool។

ខ្សែ​បម្រើ​ឆ្នើម​ Riyad Mahrez

ក្នុង​ចំណោម​បេក្ខភាព​៣​នាក់​​ចុង​ក្រោយ​ តារា​​ជើង​ញាក់​របស់​ក្រុម​កញ្ជ្រោង​ខៀវ​​ Leicester​ ​ទទួល​បាន​សំឡេង​ឆ្នោត​​ច្រើន​ជាង​គេ​ ៣៦១​សំឡេង​, ម្ចាស់​ពាន​កាល​ឆ្នាំ​២០១៥ Aubameyang ​ទទួល​បាន​ ៣១៣​សំឡេង​ និង​​ Mane ​របស់​ហង្ស​ក្រហម​ បាន​​ចំណាត់​ថ្នាក់​លេខ​៣ ​បាន​១៨៦​សំឡេង។

Mahrez ​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​បំផុត​រដូវ​កាល​មុន​ ​ដោយ​ស៊ុត​បាន​១៧​គ្រាប់​ និង​ Assists ១១ ​ក្នុង​លីគ​ ជួយ​ឲ្យ​ Leicester លើក​ពាន​ Premier League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។ សម្រាប់​រដូវ​កាល​ថ្មី​២០១៦-១៧ នេះ​ កីឡាករ​ជម្រើស​ជាតិ​អាល់ហ្សេរី​រូប​នេះ​ ទើប​ស៊ុត​បាន​​ ៣​គ្រាប់​ និង​ Assists ​២​ដង​ទេ​ក្នុង​លីគ​​ ប៉ុន្តែ​នៅ​ UEFA Champions League រូប​គេ​ធ្វើ​បាន​ល្អ​មែន​ទែន​ ដោយ​គិត​ត្រឹម​វគ្គ​ចែក​ពូល​ អាច​ស៊ុត​បាន​ ​៤​គ្រាប់៕

Emerick Aubameyang ​របស់​ក្លឹប​ Borussia Dortmund បាន​ចំណាត់​ថ្នាក់​លេខ​២
Sadio Mane ​របស់​ក្លឹប​ហង្ស​ក្រហម​ Liverpool បាន​លេខ​៣

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម