ស៊ិន ឧត្តម​ផល្លា ​ផ្អាក​សិល្បៈ​ជិត ២០ឆ្នាំ ឥឡូវ​ប្រកាស​ចូល​វិញ

  • 2017-01-09 04:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង ស៊ិន​ ឧត្តម​ផល្លាដែល​បាន​ផ្អាក​សិល្បៈ​ខ្ទង់​២០ឆ្នាំ​​ហើយ បាន​ប្រកាស​ខ្លួន​ថា នឹង​ចូល​សិល្បៈ​វិញ។

សាមី​ខ្លួន​បាន​បញ្ចេញ​ព័ត៌មានខាង​លើ​កាល​ពី​ពេលថ្មី​ៗ ក្នុង​បណ្តាញ​សង្គម​ថា​ ការ​វិល​ចូល​សិល្បៈ​វិញ​មក​ពី​ការ​ស្រលាញ់​​ និងមិន​ដាច់​ចិត្ត​នឹង​អាជីព​ដែល​ធ្វើ​ឲ្យ​មហាជន​ស្គាល់​ខ្លួន​កន្លង​មក គួប​ផ្សំ​បច្ចុប្បន្ន​មាន​ពេលវេលា​​ច្រើន​ក្នុង​ការ​​ធ្វើ​កិច្ច​ការ​នេះ។

អតីត​តារា​ចម្រៀង​ស្រី​ដដែល​បាន​​ប្រកាស​លើ​ Facebook​ ផ្ទាល់​ខ្លួន​ថា ចាប់​ពី​ពេល​នេះ​ អ្នក​នាង​ស្វាគមន៍​​ទទួល​​ការ​សម្ដែង និង ច្រៀង​តាម​កម្មវិធី​ផ្សេងៗ​ដូច​ជា​មង្គល​ការ​ជប់លៀង ជា​ដើម ប៉ុន្តែ​មិន​ច្រៀង​តាម​ក្លឹប​រាត្រី​ឡើយ។

ជា​មួយ​នឹង​ការ​វិល​ចូល​សិល្បៈ​វិញ​នេះ អ្នក​នាង ស៊ិន​ ឧត្តម​ផល្លា មិន​រំពឹង​ថា នឹង​អាច​ដណ្ដើម​បាន​ប្រជាប្រិយភាព​​ដូច​កាល​​ខ្លួន​ល្បី​អំឡុង២០​ឆ្នាំ​មុន​ឡើយ ប៉ុន្តែ​អ្នក​ស្រី​ស្នើ​ឲ្យ​ទស្សនិកជន​​គាំទ្រ និង​លើក​ទឹក​ចិត្ត​ផង។

មុន​ប្រកាស​ចូល​សិល្បៈ​វិញ​នា​ពេល​នេះ ស៊ិន ឧត្តម​ផល្លា គឺ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​អំឡុង​ឆ្នាំ ២០០០-២០០៣ មុន​ពេល​អ្នក​នាង​រៀបអាពាហ៍​ជាមួយ​តារា​សម្ដែង​ម្នាក់​ យុទ្ធស័ក្ដិ នៅ​ឆ្នាំ ២០០៥។ ក្រោយ​មក អ្នក​នាង​បាន​ផ្អាកមក​ធ្វើ​ជំនួញ​វិញ ដោយ​បើក​កន្លែង​លក់​ស្បង់​ចីវរ វិញ។

អ្នក​​នាងបញ្ជាក់​ក្នុង​សារ​ថា ដោយ​សារ​ជំនួញ​ដើរ​ស្រួល ហើយ​មាន​ពេល​ច្រើន​ផង ផ្សំ​នឹង​ចិត្ត​នៅ​ស្រឡាញ់​សិល្បៈ​ផង ទើប​សម្រេច​ចូល​វិញ​នៅ​ពេល​នេះ៕

អត្ថបទ៖ ខុត សីហា