Zidane មិន​ចាប់អារម្មណ៍​ ​Aubameyang ​ទេ​

  • 2017-01-12 06:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ Real Madrid ត្រូវ​ផុត​ពី​បម្រាម​រឿង​ទិញ​លក់​កីឡាករ​​ពេល​ទីផ្សារ​បើក​រដូវ​ក្ដៅ​ខាង​មុខ​ក៏​ដោយ ក៏​លោក​ Zinedine Zidane នឹង​មិន​ចុះ​ហត្ថលេខា​យក​ Pierre-Emerick Aubameyang ដែរ។

Aubameyang

បើ​យោង​តាម​សំណេរ​លើ​សារព័ត៌មាន​ដ៏​ធំ​របស់​អាល្លឺម៉ង់ Bild បាន​អះអាង​ថា ខ្សែ​ប្រយុទ្ធ​ឆ្នើម​ដែល​កំពុង​ជាប់​ភារកិច្ច​ជាមួយ​ជម្រើស​ជាតិ​ហ្គាបុង​នៅ Africa Cup មិន​មែន​ជា​គោល​ដៅ​របស់ Zidane ទេ​។

មូលហេតុ​ចម្បង​នៅ​ពី​ក្រោយ​រឿង​នេះ​ត្រូវ​ Bild បកស្រាយ​ថា​ដោយសារ​ Aubameyang មិន​ស្ថិត​នៅ​ក្នុង​ផែនការ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​ព្រោះ​បច្ចុប្បន្ន​លោក Zidane កំពុង​រីករាយ​ជាមួយ​ការ​លេង Karim Benzema និង Alvaro Morata ដូច្នេះ​ការ​ចំណាយ​លុយ​កប់​ក្ដោង​ដើម្បី​នាំ​អ្នក​ថ្មី​មក​ជំនួស​ពួក​គេ​ទាំង​២​មិន​មែន​ជា​រឿង​អាច​កើត​មាន​ឡើយ។

លោក Zidane អ្នកចាត់ការទូទៅ Real Madrid

Aubameyang គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Bundesliga ហើយ​​មាន​ពាក្យ​ចចាមអារ៉ាម​ពី​ការ​​ផ្ទេរ​ទៅ​កាន់​ទឹកដី Bernabeu កាល​ពី​មួយ​រយៈ​មុន។ កីឡាករ​វ័យ​២៧​ឆ្នាំ​​ធ្លាប់​ត្រូវ​ក្លឹប​នៅ​ចិន​ហ៊ាន​ទិញ​ទៅ​លេង​ក្នុង​តម្លៃ​១៥០​លាន​អឺរ៉ូ​កាល​ពី​ដើម​ ២០១៧៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ វីរ័ត្ន