មិន​ស្មាន​ ដួង វីរៈសិទ្ធ មាន​អ្នក​ច្នៃ​ម៉ូដពិសេសបែប​ហ្នឹង​សោះ

  • 2017-01-16 08:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដួង វីរៈសិទ្ធ បាន​ប្រាប់​ Sabay ថា​ មុន​ពេល​ឡើង​​ឆាក​ម្តង​ៗ មិន​ថា​នៅ​តាម​ខេត្ត​ និង​នៅ​រាជ​ធានី​ភ្នំពេញ​នោះ​ទេ ​រាល់ការ​ស្លៀក​ពាក់​ទៅ​ចូល​រួម​កម្ម​វិធី​ប្រ​គំ​តន្រ្តី​​នានា លោក​មិន​ដែល​ចំណាយ​​ ពេល​វេលា ឬថវិកា​​ច្រើន​គិត​គូរ​ទៅ​លើ​ការ​ស្លៀក​ពាក់​នោះ​ទេ​ព្រោះមាន​អ្នក​​ច្នៃ​ម៉ូដ​ផ្ទាល់​ខ្លួន​ និងមាន​​អ្នក​ម្តាយ​ចាំ​ជួយ​កែ​តម្រូវ​។

ម្ចាស់​បទ​"ទឹក​ភ្នែក​ព្រាន​នារី​" បន្តថា ជាង​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​ឲ្យ​លោក​យក​ថ្លៃ​ឈ្នួល​ដែរ​ តែ​យក​តិច​តួច​ប៉ុណ្ណោះ​ព្រោះ ជា​អ្នក​ស្គាល់​គ្នា​ ម្យ៉ាង​ទៀត​លោក​ត្រៀម​សហការ​គ្នា​ជា​មួយ​ ជាង​ច្នៃ​ម៉ូដ​ឲ្យ​លោក​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

អតី​ត​បេក្ខ​ជន​​លេខ​១​ ក្នុង​កម្ម​វិធី​ I am a Singer Cambodia​ ថ្លែង​ថា​៖ “បាទ​បង​នៅ​ពេល​ឡើង​ឆាក​ម្តង​ៗ​ ខ្ញុំ​តែង​តែ​ពិភា​ក្សា​ជា​មួយ​ម៉ាក់​ខ្ញុំ និង​អ្នក​ច្នៃ​ម៉ូដ​របស់​ខ្ញុំ​ ថា​តើ​យើង​គួរជ្រើស​រើស​ និង​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​បែប​ណា​ដើម្បី​ឲ្យ​​សក្ដិសម ទៅ​​នឹង​កម្ម​វិធី​ហ្នឹង ម្យ៉ាង​មើល​ទៅ​កាន់​​មាន​ភាព​លេចធ្លោ​រាល់​កម្មវិធី"។

តារា​ចម្រៀង​រូប​នេះ​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​នេះ​គឺ​លោក បាន​​មើល​មនុស្ស​មួយ​ចំនួន​នៅ​ជុំ​វិញ​ខ្លួន​ ទស្សនា​ខ្សែ​ភាព​យន្ត​ទាំង​ក្នុង​ស្រុក​ ក្រៅ​ស្រុក​ជា​ពិសេស​នោះ​ ការ​ស្រាវ​​ជ្រាវ​នៅ​តាម​វេប​សាយ​តារា​បរទេស​មួយ​ចំនួន​ ទាំង​នៅ​អ៊ឺរ៉ុប​ និង​អាស៊ី តែ​មិន​ចំលង​ម៉ូដ​ទេ គឺ​លោក​យក​មក​កែ​ច្នៃ​ឲ្យ​ចេញ​ជា​ម៉ូដ​ថ្មី​មួយ​ប្លែក​ ម្យ៉ាង​ទៀត​ចំណាយ​ថ​វិកា​អស់​តិច៕

ចុចអាន៖ ដួង វីរៈសិទ្ធ

អត្ថបទ៖ ឆុង ស៊ីណាន

រូបភាព៖ FB ដួង វីរៈសិទ្ធ

អត្ថបទពេញនិយម