លេច​ឭ Rain និង Kim Tae Hee ប្រកាស​រៀប​​​ការ​ តែ​​ផលិត​កម្ម​ចេញ​បដិសេធ​ភ្លាម​ៗ

  • 2017-01-17 04:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ឲ្យ​ដឹង​ប្រភព​​ព័ត៌មាន​ក្នុង​ប្រទេស​កូរ៉េ​បាន​ចុះ​ផ្សាយ​ថា តារា​ចម្រៀង​​ល្បី Rain និង​មិត្ត​ស្រី Kim Tae Hee បាន​ប្រកាស​ជា​ផ្លូវការ​ថា ពួក​គេ​នឹង​រៀប​អាពាហ៍ពិពាហ៍​នៅ​ខែ ​​កុម្ភៈ ឆ្នាំ ២០១៧​នេះ។

ប្រភព​បន្ត​ថា តាម​គម្រោង​កំពូល​គូ​ស្នេហ៍​មាន​ប្រជាប្រិយភាព​ទាំង​ពីរ​ នឹង​រៀប​ការ​នៅ​ព្រះ​វិហារ Catholic Church នៅ​ថ្ងៃ​ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៧។ អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ទាក់ទង​គ្នា​ដំបូង​ បន្ទាប់​ពី​ជួប​​គ្នា​​ពេល​ថត CF filming កាល​ពី​ឆ្នាំ​២០១២។ គិត​មក​ដល់​ពេល​នេះ​ពួក​គេ​ស្រឡាញ់​គ្នា​៥​ឆ្នាំ​ហើយ។

យ៉ាងណាមិញ​ គ្រាន់​តែ​ព័ត៌មាន​​​នេះ​បាន​ចុះ​ផ្សាយ​ ផលិតកម្ម​របស់​តារា​ទាំង​ពីរ​បាន​ចេញ​មក​បដិសេធ​​ភ្លាម​ៗ​​ចំពោះ​មង្គល​ការ​នេះ​ទាំង​ស្រុង​ ដោយ​ពួក​គេ​និយាយ​ថា Rainគ្មាន​គម្រោង​រៀបការ​​ជាមួយ Kim Tae Hee ទេ។ សេចក្ដី​រាយការណ៍​ទាំង​អស់​គឺ​មិន​ពិត៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ