Real ចាញ់​ម្ដង​ទៀត​ក្រោម​ថ្វី​ដៃ Celta Vigo នៅ Copa del Rey 

  • 2017-01-19 00:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ភ្លក់​រសជាតិ​បរាជ័យ​ផ្ទួនៗ​ជា​លើក​ដំបូង​គិត​ចាប់​ពី​ខែ​ វិច្ឆិកា ឆ្នាំ​២០១៥​មក​ បន្ទាប់​ពី​ក្រុម​ខ្លាំង​មួយ​នេះ​ចាញ់​ Celta Vigo នៅ​ជើង​ទី​១​ពាន​ Copa del Rey វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ក្នុង​លទ្ធផល ១-២។

ក្នុង​ការ​ប្រកួត​យប់​មិញ Madrid ដែល​ត្រូវ​ Sevilla បញ្ចប់​កំណត់ត្រា​មិន​ដែល​ចាញ់​ ៤០​ប្រកួត​ជាប់​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ ត្រូវ​ក្រុម​ភ្ញៀវ​ Celta Vigo នាំ​មុខ​១ គ្រាប់​មុន​ដោយ​ខ្សែ​ប្រយុទ្ធ Iago Aspas នាទី​៦៤ ប៉ុន្តែ​ Marcelo បាន​តាម​ស្មើ​វិញ​នៅ​នាទី៦៩​។

យ៉ាង​ណា​ក្ដី​ នៅ​នាទី​៧០​ Celta Vigo ដែល​មាន​ឱកាស​គ្រប់គ្រង​បាល់​ត្រឹម​ ៣៥% នោះ​បាន​ស៊ុត​១​គ្រាប់​ទៀត​យក​ឈ្នះ​បាន​សម្រេច​ដោយ​ខ្សែ​ការ​ពារ​ Castro Otto។ ការ​ប្រកួត​ជើង​ទី​២​ Real Madrid ត្រូវ​ធ្វើ​នៅ​ទឹកដី Balaídos វិញ​នៅ​ថ្ងៃ​ទី ២៦​ ខែ​មករា៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន