Zidane ​និយាយ​អ្វី​ខ្លះ ​​បន្ទាប់​ពី​ Real Madrid​ ចាញ់​២​ប្រកួត​ជាប់ៗ​គ្នា?

  • 2017-01-19 02:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​ស្តេច​ស Real Madrid ​​​​​បាន​ស្គាល់​ពាក្យ​​ថា «ចាញ់» ​២​ប្រកួត​ជាប់ៗ​គ្នា​ ​បន្ទាប់​ពី​​ចាញ់​ Sevilla ២-១ ថ្ងៃ​អាទិត្យ​ បញ្ចប់​កំណត់ត្រា​មិន​ដែល​ចាញ់​៤០​ប្រកួត និង​ចាញ់​ Celta Vigo ​២-១ ​ក្នុង​ការ​​ប្រកួត​ Copa del Rey ​​វគ្គ​៨​ក្រុម​ ជើង​ទី​១ ​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​យប់​មិញ​ទៀត។

អ្នកចាត់ការ​ Zidane របស់ក្រុម Real Madrid

Zidane ​​បាន​​បង្ហាញ​អារម្មណ៍​ខក​ចិត្ត​ខ្លាំង​​ចំពោះ​ទម្រង់​លេង​យប់​មិញ​ ​ដែល​ធ្វើ​ឲ្យ​ Real Madrid ចាញ់​២​ប្រកួត​ជាប់​គ្នា​ជា​លើក​ដំបូង​ ក្រោម​ការ​ដឹក​នាំ​របស់​លោក។ អ្នកចាត់ការ​សញ្ជាតិ​បារាំង​ បាន​និយាយ​ថា៖ "ខ្ញុំ​មិន​ដឹង​ថា មាន​អ្វី​កើត​ឡើង​ទេ ប៉ុន្តែ​​យើង​មិន​បាន​ផ្ដោត​អារម្មណ៍​គ្រប់​គ្រាន់​ទៀត​ហើយ។ វា​ជា​រឿង​អាក្រក់​ ប៉ុន្តែ​យើង​ត្រូវ​តែ​កែ​ប្រែ។ យើង​​នៅ​មាន​ជើង​ទី​២ ​​ប៉ុន្តែ​ថ្ងៃ​នេះ​​យើង​លេង​អន់​ណាស់”។

Cristiano Ronaldo បង្ហាញ​កាយ​វិការ​ខក​ចិត្ត​ខ្លាំង​យប់មិញ

“ខ្ញុំ​មិន​បារម្ភ​​ទេ។ វា​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​យើង​ ដែល​ចាញ់​២​ប្រកួត​ជាប់​គ្នា ប៉ុន្តែ​យើង​នឹង​​កែ​ប្រែ។ ចាញ់​ ២-១ ​​ជា​លទ្ធផល​ដែល​យើង​មិន​ពេញ​ចិត្ត​ ​ប៉ុន្តែ​យើង​នៅ​មាន​ជើង​ទី​២ ​យើង​នឹង​​​ទៅ​ទី​នោះ​ ​ហើយ​ផ្លាស់ប្ដូរ​លទ្ធផល​ទាំង​អស់​គ្នា”។ អ្នកចាត់ការ​វ័យ​ ៤៤​ឆ្នាំ បញ្ជាក់​បន្ថែម។

Real ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន​ Balaidos ​ប៉ះ​ក្រុម​ Celta Vigo ​ក្នុង​ការ​ប្រកួត​ Copa del Rey ​វគ្គ​៨​ក្រុម ជើង​ទី​២ នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​