លឹប​លជាង​១​ឆ្នាំ ម៉ៅ ហាជី រក​បាន​ទ្រ​នំ​ច្បាស់​ការ​ហើយ

  • 2017-01-20 02:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​Top3 ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​១ ម៉ៅ ហាជី ក្រោយ​ពី​លឹប​ល​​ជាង​១​ឆ្នាំ​ និង​តែង​តែ​បដិសេធ​ព័ត៌មាន​ជា​ហូរ​ហែ ថា​លោក​ចូល​ក្នុង​ផលិតកម្ម​ថោន​នោះ ពេល​នេះ​លោក​បញ្ជាក់​ច្បាស់​ការ​ហើយ​ថា ឆ្នាំ​ថ្មី​២០១៧​ លោក​ពិត​ជា​ជ្រក​នៅ​ផលិតកម្ម​ថោន​មែន តែ​មិន​មាន​ចុះ​កុង​ត្រា​ទេ ​។

ជាមួយ​គ្នា​នេះ​តារា​ប្រុស​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​រសាត់​អណ្តែត​មិន​មាន​សេរី​ភាព​ផ្លូវ​ចិត្ត​​​លើ​វិថី​សិល្បៈ​ជាង​១​ឆ្នាំ​មក​នេះ​ រហូត​ដល់​ថ្នាក់​ចង់​ចាក​ចេញ​ពី​សិល្បៈ​ នោះ ប៉ុន្តែ​​​ពេល​នេះ​សម្រាប់​ឆ្នាំ​២០១៧​ លោក​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​​ សប្បាយ​ចិត្ត​ ដោយសារ​មិន​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ដូច​មុន ហើយ​លោក​ក៏​អាច​រក​បាន​ផលិតកម្ម​សម្រាប់​ជ្រក​ហ្នឹង​គេ។

សម្រាប់​ដើម​ឆ្នាំ​២០១៧​ ស្ថិត​ក្នុង​ផលិតកម្ម​ថោន​ ម៉ៅ ហាជី ប្រាប់​ថា​​មាន​ចម្រៀង​១០បទ​សម្រាប់​បំពេរ​អារម្មណ៍​បងប្អូន​។" បទ​ទាំង​១០​របស់​ខ្ញុំ​ជិត​ចេញ​លក់​ហើយ​ ដែល​បទ​ទាំង​នោះ​ជា​បទ​ស្នាដៃ​និពន្ធ​ថ្មី​សុទ្ធ​សាធ"។ ហាជី បន្ថែម៕

អត្ថបទ៖ ថា ម៉ាលីដា