១​គ្រាប់​យប់​មិញ​ ធ្វើ​ឲ្យ​ Neymar ស្មើ​កំណត់ត្រា​ Ronaldinho នៅ​ Barcelona

  • 2017-01-23 02:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ទី​បំផុត​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​មិន​មែន​ប៉េ​ណាល់​ទី​លើក​ដំបូង​ឲ្យ​ Barcelona គិត​ចាប់​តាំង​ពី​ខែ​តុលា​ ឆ្នាំ​មុន​ក្រោយ​ធ្វើ​បាន​១​គ្រាប់​ទល់​នឹង​ Eibar។

Neymar

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​មួយ​រយៈ​ចុង​ក្រោយ​ស៊ុត​បញ្ចូល​ទី​សុទ្ធ​តែ​ជា​បាល់​ប៉េណាល់ទី​ ទើប​តែ​យប់​មិញ​រូប​គេ​ស៊ុត​បាន​១​គ្រាប់​នៅ​ចុង​ម៉ោង​ជា​គ្រាប់​មិន​មែន​ប៉េណាល់ទី​ ​ដោយ​ប្រើ​ពេល​ប្រមាណ​ ៩៣២​នាទី​លើ​ទីលាន​ដើម្បី​សម្រេច​វា​បាន។ Neymar ទាត់​ប៉េណាល់​ទី​ចូល​៥​គ្រាប់​​ក្នុង​ការ​ស៊ុត​៦​លើក​ចុង​ក្រោយ​។

រាប់​ទាំង​យប់​មិញ​ផង​ កីឡាករ​ឆ្នើម​វ័យ​២៤ឆ្នាំ​ ពេល​នេះ​បាន​ស្មើ​​គ្រាប់​បាល់​ជាមួយ​ Ronaldinho ចំនួន​៩៤​គ្រាប់​ឲ្យ Barcelona តែ​ Neymar មាន​កំណត់ត្រា​ល្អ​ជាង​ដោយ​លេង​បាន​ត្រឹម​១៦៤​ប្រកួត​ប៉ុណ្ណោះ​ ស្រប​ពេល Ronaldinho ប្រើ​អស់ ២០៧​ប្រកួត៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ វីរ័ត្ន