តារា​​​​ ៨​រូប​ មាន​ចម្រៀង​ជា​ កម្មសិទ្ធិ​បញ្ញា​ ផ្ទាល់​ខ្លួន​ច្រើន​ជាង​គេ

  • 2017-01-23 05:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ K-pop ភាគ​ច្រើន​សព្វ​ថ្ងៃ​មិន​ត្រឹម​តែ​និពន្ធ​ចម្រៀង​សម្រាប់​ខ្លួន​ឯង​នោះ​ទេ ថែម​ទាំង​និពន្ធ​ចម្រៀង​ឲ្យ​តារា​រួម​អាជីព​ផង​ដែរ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ថែម​ទាំង​មាន​បទ​ចម្រៀង​ជា​កម្មសិទ្ធិ​បញ្ញា​ផ្ទាល់​ខ្លួន​ទៀត។

ខាង​ក្រោម​នេះ​ជា​តារា​ចម្រៀង​ដែល​មាន​បទ​ចម្រៀង​ជា​កម្មសិទ្ធិ​បញ្ញា​ច្រើន​ជាង​គេ​បំផុត៖

១. មេក្រុម​ចម្រៀង BIGBANG គឺ G-Dragon បាន​ចុះ​បញ្ជី​ចម្រៀង​ជា​កម្មសិទ្ធិ​បញ្ញា​ផ្ទាល់​ខ្លួន​ចំនួន ១៦១​ បទ ដែល​​ក្នុង​នោះ​មាន​បទ​របស់ BIGBANG មួយ​ចំនួន​ដែរ​ដូចជា "BAE BAE” “Lie” និង "Fantastic Baby” ជាដើម។

២. សមាជិក​ក្រុម B2ST គឺ Junhyung  បាន​ចុះ​បញ្ជី​ចម្រៀង​ជា​កម្មសិទ្ធិ​បញ្ញា​ផ្ទាល់​ខ្លួន​ចំនួន ១១៨ ដែល​មាន​អាល់ប៊ុម​ចម្រៀង​របស់ B2ST និង​ អាល់ប៊ុម​ទោល​របស់​សមាជិក​រួម​ក្រុម Yoseob និង​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​របស់​លោក​គឺ​បទ "Flower”។

៣. មេក្រុម​​ចម្រៀង Block B គឺ Zico បាន​ចុះ​បញ្ជី​ចម្រៀង​ជា​កម្មសិទ្ធិ​បញ្ញា​ផ្ទាល់​ខ្លួន​ចំនួន ៩០ បទ ដោយ​មាន​ចម្រៀង​ក្នុង​អាល់ប៊ុម​របស់ Block B និង​បទ​ចម្រៀង​ទោល​​របស់ Kim Se Jung សមាជិក​ក្រុម IOI គឺ​បទ "Flower Road” រួម​ទាំង​បទ "It was Love” របស់ Luna សមាជិក​ក្រុម (Fx) និង​ថ្មី​បំផុត​នេះ​គឺ​បទ "Bermuda Triangle" ដែល​ច្រៀង​ដោយ Zico សហការ​ជាមួយ Crush និង Dean។

៤. Jonghyun សមាជិក​ក្រុម Shinee មាន​ចម្រៀង​ដែល​ជា​កម្មសិទ្ធិ​បញ្ញា​ផ្ទាល់​ខ្លួន​ចំនួន ៥៨ បទ ដែល​បទ​មួយ​ចំនួន​ស្ថិត​ក្នុង​អាល់ប៊ុម​របស់ Shinee និង​មួយ​ចំនួន​ទៀត​ស្ថិត​ក្នុង​អាល់ប៊ុម​ទោល​របស់​លោក​ផ្ទាល់។ រួម​ទាំង​បទ​ "Breath” របស់ Lee Hi មក​ពី​ផលិតកម្ម YG និង បទ "Playboy” របស់ EXO ចុង​ក្រោយ​គឺ​បទ "A Gloomy Clock” របស់ IU។

៥. Jinyoung មេក្រុម​ B1A4 មាន​ចម្រៀង​ជា​កម្មសិទ្ធិ​បញ្ញា​ផ្ទាល់​ខ្លួន​ចំនួន ៣៦ បទ​ ដែល​ក្នុង​នោះ​រួម​មាន​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​របស់ B1A4 ដូចជា​បទ "Solo Day” និង​បទ​ចម្រៀង​សម្រាប់ Produce 101 គឺ​បទ "In the Same Place" និង​បទ "When the Cherry Blossoms Fade" សម្រាប់​ក្រុម IOI។

៦. Taeyang សមាជិក​សំឡេង​ឯក​របស់​​ក្រុម BIGBANG រូប​នេះ​​មាន​ចម្រៀង​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ចំនួន ២៤ ដែល​ក្នុង​នោះ​មាន​ចម្រៀង​មួយ​ចំនួន​នៅ​ក្នុង​អាល់ប៊ុម​របស់ BIGBANG និង អាល់ប៊ុម​ទោល​របស់​សមាជិក​រួម​ក្រុម​គឺ Seungri និង​បទ​ដែល​ល្បី​ខ្លាំង​នោះ​គឺ "Eyes, Nose, Lips” និង "Loser”។

​​​​​​​៧. Woohyun សមាជិក​ក្រុម​ INFINITE មាន​ចម្រៀង​ចំនួន ៨​បទ​ គឺ​បទ​ចម្រៀង​នៅ​ក្នុង​អាល់ប៊ុម​ទោល​របស់​គេ​តែ​ម្ដង។

៨. ចុង​ក្រោយ​នេះ​គឺ Eunji សមាជិក​ក្រុម Apink មាន​ចម្រៀង​ជា​កម្មសិទ្ធិ​បញ្ញា​ផ្ទាល់​ខ្លួន​ចំនួន ៣ បទ​ដែល​​២​បទ​ស្ថិត​ក្នុង​អាល់ប៊ុម​របស់ Apink និង​មួយ​បទ​ទៀត​គឺ ​"Hopefully Sky” ​ចម្រៀង​ក្នុង​អាល់ប៊ុម​ទោល​ទី​១​របស់​នាងុ៕​​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ Samedy

អត្ថបទពេញនិយម