ទៀង ទីនី ​នាំពោធិ៍សែន​ជ័យ​ឈ្នះ​ជើង​ឯក​ Soccer League យក​ប្រាក់​ទាំង​អស់​ជួយ​...

  • 2017-01-26 14:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ Soccer League លើក​ទី​៤ឆ្នាំ​២០១៧​រក​ឃើញ​ជើង​ឯក​ហើយ​គឺ​ សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​បាន​លត់​ក្រុមមួយ​សសយក ស្រុក​កំចាយមារ​ ដោយ​លទ្ធផល ៥-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ជ័យជម្នះ​របស់​ក្រុម​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្ថិត​ក្រោម​ការ​ដឹក​នាំរបស់​គ្រូ​បង្វឹក​វ័យ​ក្មេង ទៀង ទិនី ដែល​ជា​អតីត​កីឡាករ​ជម្រើស​ជាតិកម្ពុជា និង​ណាហ្គាវើល។ ក្នុង​នាម​ជា​ម្ចាស់​​ជើង​ឯក​ ក្រុម​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទទួល​បាន​ប្រាក់​រង្វាន់​១២​លាន​រៀល និង​ក្រុម​ហ៊ុនឯក​ជន​ឧបត្ថម្ភ​៦​លាន​រៀល​ទៀត​ដែល​សរុប​ចំនួន​១៨​លាន​រៀល ប៉ុន្តែ​សម្រាប់​រង្វាន់​ទាំង​អស់​នេះ​គឺ​ក្រុម​ម្ចាស់​ជើងឯក​សម្រេច​បរិច្ចាគ​ទាំង​អស់​ដល់​មន្ទីរ​កុមារ​គន្ធបុប្ផា។

សម្រាប់​រង្វាន់​

  • លេខ​១​៖ ក្រុមសាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទទួល​បានប្រាក់​រង្វាន់​​១២​លាន​រៀល និង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ទៀត​​

  • លេខ​២៖ សសយក ស្រុក​កំចាយ​មារ ទទួល​​បានប្រាក់​រង្វាន់​៨​លាន​រៀល និង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ទៀត​​

  • លេខ​៣៖ ក្រុម​អាណាចក្រ​ប៉ៃត ទទួល​បាន​ប្រាក់​រង្វាន់​៤​លាន​រៀល​

  • លេខ​៤៖ ក្រុម​ឆន្ទៈ​កីឡា ទទួលបាន​ប្រាក់​រង្វាន់​​២​លាន​រៀល​

  • ក្រុម​ Fair Play៖ ក្រុម​ឆន្ទៈ​កីឡា ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​រៀល​

  • កីឡាករ​រក​គ្រាប់​បាន​ច្រើន​ជាង​គេ៖ ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​រៀល​

  • អ្នក​ចាំ​ទី​ល្អ​ជាង​គេ៖ ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​រៀល​

  • គ្រូ​ល្អ៖ ទៀង ទិនី ទទួល​បាន​ប្រាក់​រង្វាន់​​១​លាន​រៀល

ទៀង ទិនី និង​ភរិយា ព្រម​ទាំង​កូន (រូបថត៖ ហុក សុខកញ្ញា)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម