អត្ថន័យ​ពិត​នៃ​ការ​ឲ្យ​អាំងប៉ាវ និង​កាដូ​គួរ-មិន​គួរ​ឲ្យ ពេល​ចូល​ឆ្នាំ​ចិន ព្រោះ​អាច​ចង្រៃ

  • 2017-01-27 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. អាំង​ប៉ាវ៖ ការ​ឲ្យ​អំណោយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន មិន​បាន​ផ្តោត​សំខាន់​លើ​អ្វី​ក្នុង​អាំងប៉ាវ​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ស្រោម​អាំងប៉ាវ​ដែល​មាន​ពណ៌​ក្រហម។ ឯ​ការ​ដាក់​លុយ​ក្នុង​អាំងប៉ាវ ត្រូវ​គេ​ចាត់​ទុក​ថា​នឹង​មាន​សុភមង្គល ព្រម​ទាំង​បាន​ពរ​បន្ថែម​ពី​លើ​អ្នក​ទទួល។ អ្នក​ដែល​បាន​អាំង​ប៉ាវ ពុំ​គួរ​បើក​អាំងប៉ាវ​ចំពោះ​មុខ​មនុស្ស​ដែល​ឲ្យ​អាំងប៉ាវ​អ្នក​នោះ​ទេ ព្រោះ​វា​ជា​រឿង​មួយ​មិន​សមរម្យ។ អ្នក​អាច​ប្រើ​​កាបូប​ពណ៌​ក្រហម​ជំនួស​អាំងប៉ាវ​បាន​ ដែល​នាំ​លាភ នាំ​សុភមង្គល​ដល់​អ្នក​ទទួល។

អ្នក​អាច​រក​ទិញ​បាន​នៅ៖

  • សាខា Rimowa ទី​១ នៅ​អគារ​វឌ្ឍនៈ ភ្នំពេញ, ទូរសព្ទ 023 90 18 89
  • សាខា Rimowa ទី​២ នៅ​សៀមរាប អង្គរ ហ្វេសសិន ផ្លាសា, ទូរសព្ទ 063 96 2168, អ៊ីមែល rimowa@henryallenmktg.com​

២. ស្លឹក​តែ៖ ជន​ជាតិ​ចិន ចូល​ចិត្ត​ផឹក​តែ​ខ្លាំង​ណាស់។ តែ ជា​ជម្រើស​ទី​១ របស់​ចិន​ក្នុង​ការ​ទទួល​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍។ វា​ជា​រឿង​ល្អ​ប្រសើរ បើ​អ្នក​វេច​ខ្ចប់​តែ​ឲ្យ​បាន​សមរម្យ​ដើម្បី​ជា​អំណោយ។

៣. ផ្លែ​ឈើ៖ អ្នក​អាច​យក​កន្ត្រក​ផ្លែ​ឈើ​ជា​អំណោយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន ជូន​សាច់ញាតិ និង​មិត្តភ័ក្ដិ។ ការ​ជូន​អំណោយ​ជា​ផ្លែ​ប៉ោម និង​ផែ្ល​ក្រូច តំណាង​ឲ្យ​សំណាង​ល្អ និង​សុខ​សុវត្ថិភាព។

៤. របស់​មួយ​ចំនួន​ដែល​អ្នក​ពុំ​គួរ​យក​ធ្វើ​ជា​អំណោយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន៖ បើ​អ្នក​ជូន​អំណោយ​នោះ​ទៅ​មិត្តភ័ក្ដិ អ្នក​អាច​នឹង​បែក​បាក់​មិត្តភាព ពេល​គេ​ទទួល​បាន​អំណោយ​នោះ​ដែល​មាន​ដូច​ជា៖

  • អំណោយ​ពណ៌​ស និង​ខ្មៅ៖ ពណ៌​ក្រហម​សម្រាប់​ជន​ជាតិ​ចិន តំណាង​ឲ្យ​សំណាង​ល្អ ឯ​ខ្មៅ និង​ស គេ​ប្រើ​ប្រាស់​នៅ​ក្នុង​បុណ្យ​សព។ ម្យ៉ាង​ទៀត សម្ភារៈ​ដែល​មាន​ពណ៌​ខ្មៅ និង​ស គួរ​កុំ​ប្រើ​ប្រាស់​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន។
  • អំណោយ​ជា​ខ្សែ​ក៖ អ្នក​គួរ​កុំ​យក​ខ្សែ​ក មក​ធើ្វ​ជា​អំណោយ​ឲ្យ​មិត្តភ័ក្ដិ។ ចិន​ភាគ​ច្រើន​តែង​គិត​ថា​ការ​ឲ្យ​អំណោយ​ជា​ខ្សែក ក្រវាត់​ក ខ្សែ​ក្រវាត់ គឺ​អំណោយ​សម្រាប់​តែ​គូ​ស្វាមី​ភរិយា​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ។
  • អំណោយ​មួក​ពណ៌​បៃតង៖ អ្នក​ពុំ​គួរ​ពាក់​មួក​ពណ៌​បៃតង ព្រោះ​មាន​ន័យ​ថា​ស្វាមី​ភរិយា​ពុំ​មាន​ភាព​ស្មោះ​ត្រង់រ​វោង​គ្នា និង​គ្នា។ ដូច្នេះ អ្នក​គួរ​កុំ​ប្រើប្រាស់​ពណ៌​បៃតង​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន៕

សួស្តី​ឆ្នាំ​ថ្មី

ដោយ៖ សុផាត

អត្ថបទពេញនិយម