អាមេរិក ហាម​ឃាត់​ជន​ភៀសខ្លួន​៧​ប្រទេស តែ កាណាដា ទទួល​យក​ដៃ​២

  • 2017-01-30 00:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បាន​ក្រោកឈរ​ប្រឆាំង​នឹង​ច្បាប់​របស់​សហរដ្ឋអាមេរិក នៃ​ការ​ហាម​ឃាត់​លើ​ជន​ភៀសខ្លួន និង​អន្តោប្រវេសន៍ មក​ពី​ប្រទេស​ម៉ូស្លីម ចំនួន​៧។

លោក Trudeau បាន​បង្ហោះ​សារ នៅ​លើ​បណ្ដាញ​សង្គម Twitter ដើម្បី​ស្វាគមន៍​ជន​ភៀសខ្លួន និង អន្តោប្រវេសន៍​ទាំង​នោះ ហើយ​បាន​គូស​បញ្ជាក់​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កាណាដា ក្នុង​ការ​នាំ​យក​ពួក​គេ​ចូល​ប្រទេស​ទៀត​ផង។

ក្រសួង US Department of Homeland Security របស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ការ​ហាម​ឃាត់​នេះ នឹង​អនុវត្ត​ទាំង​លើ​អ្នក​ដែល​មាន​សញ្ជាតិ​២ នៃ​ប្រទេស​ទាំង​៧​នោះ។ ទោះ​ជា​​យ៉ាង​ណា មន្ត្រី​កាណាដា បាន​ឲ្យ​ដឹង​ថា ជនជាតិ​កាណាដា ដែល​មាន​សញ្ជាតិ​២ (កាត់​ម៉ូស្លីម) នឹង​ត្រូវ​លើក​លែង។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ​នេះ ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​ប្រតិបត្តិ​បញ្ជា ក្នុង​ការ​ពន្យារ​ដំណើរ​ការ​ទិដ្ឋាការ នៃ​ប្រទេស​ចំនួន​៧ រួម​មាន​ដូច​ជា អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី លីប៊ី យេមែន ស៊ូដង់ និង សូម៉ាលី ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី