នេះស្នាដៃខ្សែក្រវាត់ពិភពលោកដ៏ធំនៅកម្ពុជារបស់លោក ម៉ា សេរី ដែលអ្នកគ្រប់គ្នាមិនអាចភ្លេចបាន
- 2017-02-08 23:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះស្នាដៃខ្សែក្រវាត់ពិភពលោកដ៏ធំនៅកម្ពុជារបស់លោក ម៉ា សេរី ដែលអ្នកគ្រប់គ្នាមិនអាចភ្លេចបាន
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៨ លោក ម៉ា សេរី បានរៀបចំបង្កើតការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកដ៏ធំនៅកម្ពុជាដែលបានជួយធ្វើឲ្យពិភពលោកស្គាល់ក្បាច់គុនបុរាណខ្មែរ និងកីឡាករកម្ពុជាជាគ្រងខ្សែក្រវាត់ពិភពលោកនោះរហូតដល់សព្វថ្ងៃ។
ក្រៅពីស្នាដៃបង្កើតព្រឹត្តិការណ៍លំដាប់ពិភពលោក លោក ម៉ា សេរី បានរៀបចំបង្កើតព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ជាតិ អន្តរជាតិ និងមិត្តភាពអន្តរជាតិជាច្រើនទៀតដូចជា៖
ការប្រកួតខ្សែក្រវាត់ S1 ពីរដង
ការប្រកួតរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក
ការប្រកួតរវាងកម្ពុជាជាមួយអូស្ត្រាលី
ការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក ISKA
ការប្រកួតរវាងកម្ពុជាជាមួយនូវែលហ្សេឡង់
ការប្រកួតពានរង្វាន់គុនខ្មែរអន្តរជាតិ
ការប្រកួតអន្តរជាតិនៅក្រុងបាវិតជាមួយជប៉ុន
ការប្រកួតកំពូលជើងឯកអាស៊ាន និង
ប៉ុន្មានឆ្នាំចុងក្រោយកម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់អន្តរជាតិជាច្រើនទៀត
បណ្ដាញស្ថានីយទូរទស្សន៍កម្ពុជាស៊ីធីអិន បានសហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងសហព័ន្ធប្រដាល់សេរីអន្តរជាតិរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក ISKA។ ជើងខ្លាំងកម្ពុជា វ៉ន វីវ៉ាត្រូវជួបដណ្តើមខ្សែក្រវាត់ពីកីឡាករអាល្លឺម៉ង់ Alban Amedi ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក ISKA។
តាមប្រវត្តិម្ចាស់ខ្សែក្រវាត់ ISKA របស់អាល្លឺម៉ង់រូបនេះធ្លាប់ប្រកួតបាន៣៩ដង ឈ្នះ២៧ដងចាញ់១០ដងស្មើ២ដង ប៉ុន្តែបានបាត់បង់ខ្សែក្រវាត់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ជើងខ្លាំង វ៉ន វីវ៉ា ត្រូវបានចៅក្រមកាត់ក្តីឲ្យឈ្នះជាឯកច្ឆន្ទ ក្រោយពេលតស៊ូគ្នា៥ទឹកពេញ។ ខ្សែក្រវាត់ពិភពលោក ISKA នេះ វ៉ន វីវ៉ាបានគ្រប់គ្រងរហូតដល់បច្ចុប្បន្ន៕